ម្ចាស់ក្សត្រី​​​​នៅ​អាហ្វ្រិក​​ គ្រោង​ជួយ​​ប្រជាជន​ជាង​​៦២០​លាន​នាក់​​ឲ្យ​មាន​អគ្គិសនី​ប្រើ​ប្រាស់


ម្ចាស់ក្សត្រី​​​​នៅ​អាហ្វ្រិក​​ គ្រោង​ជួយ​​ប្រជាជន​ជាង​​៦២០​លាន​នាក់​​ឲ្យ​មាន​អគ្គិសនី​ប្រើ​ប្រាស់

ប្រជាជន​​នៃ​បណ្ដា​ប្រទេស​អាហ្វ្រិក​ភាគ​ច្រើន​រស់​នៅ​​ដោយ​​​ខ្វះ​​ភ្លើង​អគ្គិសនី​ប្រើ​ប្រាស់ និង​មាន​តម្រូវ​ការ​ច្រើន។ ដោយ​សារ​តែ​បែប​នេះ​​ទើប​ម្ចាស់ក្សត្រី​​​មួយ​អង្គ​ក្នុង​ទ្វីប​អាហ្វ្រិក​​​កំពុង​ជួយ​ប្រជាជន​ឲ្យ​ចៀស​ពី​បញ្ហា​នោះ​​តាម​រយៈ​ការ​បណ្ដុះ​បណ្ដាល​ប្រជាជន។

 

ម្ចាស់ក្សត្រី​​​​នៅ​អាហ្វ្រិក​​ គ្រោង​ជួយ​​ប្រជាជន​ជាង​​៦២០​លាន​នាក់​​ឲ្យ​មាន​អគ្គិសនី​ប្រើ​ប្រាស់

ម្ចាស់​ក្សត្រី​ Abzeita Djigma កំពុងថ្លែងសន្ទរកថា

 

ម្ចាស់​ក្សត្រី​ Abzeita Djigma នៃ​​ប្រទេសប៊ូគីណាហ្វាសូ​ មាន​​ក្រុមហ៊ុន​​ផ្ទាល់​ខ្លួន​មួយ​ឈ្មោះ​AbzeSolar ​ដែល​ផ្ដល់​នូវ​ផលិត​ផល​​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដល់​តំបន់​ជនបទ​ដាច់​ស្រយាល។ គម្រោង​របស់​ម្ចាស់​ក្សត្រី​ខាង​​លើ​គឺ​ចង់​ឃើញ​ប្រជាជន​អាហ្វ្រិក​​មាន​ភ្លើង​អគ្គិសនី​​ប្រើ​ប្រាស់​ ដូច​នេះ​ខាង​ក្រុមហ៊ុន​​កំពុង​ចុះ​ជួយ​បង្ហាត់​បង្ហាញ​ឲ្យ​ប្រជាជន​ខ្លួន​ចេះ​​ដំឡើង ​និង​​លក់​​ផលិតផល​ខាង​លើ​ដោយ​ខ្លួន​ឯង។

 

មិន​ត្រឹម​តែ​អាច​ជួយ​ប្រជាជន​ក្រីក្រ​នោះ​ទេ ម្ចាស់​ក្សត្រី​ក៏​ត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់ និង​កោតសរសើរ​ផង​ដែរ។ ជាក់ស្ដែង ​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​ម្ចាស់​ក្សត្រី ត្រូវ​បាន​​ជ្រើស​រើស​ក្នុង​ចំណោម​​អ្នក​​មាន​គំនិត​ថ្មី​ៗ​ឲ្យ​ទៅ​ប្រកួត​ក្នុង​​កម្មវិធី​មួយ​​របស់​អង្គការ​សហប្រជាជាតិ នៅ​សហរដ្ឋ​អាមេរិក ​ក្នុង​បទ​បង្ហាញ​ពី​​គោល​​ដៅ​​លើក​កម្ពស់​ទាំង​១៧​នៃ​​ការ​អភិវឌ្ឍន៍។

 

ម្ចាស់​ក្សត្រី​ Djigma ក៏​បាន​បង្ហាញ​ពី​​​គោល​ដៅ​​អភិវឌ្ឍ​​ជា​មួយ​ការ​បណ្ដុះ​បណ្ដាល​ប្រជាជន​ក្នុង​សហគមន៍​ឲ្យ​ចេះ​ធ្វើ​ឧបករណ៍​អគ្គិសនី​​ដើរ​ដោយ​ថាមពល​ពន្លឺ​សម្រាប់​ប្រើ​ប្រាស់ខ្លួនឯង ​និង​សម្រាប់​​លក់។ នេះ​ជា​ការ​​ទទួល​ខុស​ត្រូវ​មួយ​ក្នុង​សង្គម​របស់​ព្រះនាង។

 

ទី​ភ្នាក់​ងារ​ថាមពល​អន្តរជាតិ​ IEA បាន​បង្ហាញ​ថា​មាន​ប្រជាជន​​​អាហ្វ្រិក​ប្រហែល​៦២០​លាន​នាក់​ កំពុង​រស់​នៅ​ដោយ​គ្មាន​ថាមពល​អគ្គិសនី​ប្រើ​ប្រាស់​​ក្នុង​តំបន់ប្រទេស​​​ក្បែរ​សាហារ៉ា​។ សម្រាប់​គម្រោង​របស់​​​ម្ចាស់​ក្សត្រី​អាហ្រ្វិកអង្គ​នេះ ​គឺ​​ជា​​ការ​ចូល​រួម​ចំណែក​មួយ​យ៉ាង​សំខាន់​​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ៕

 

 

​​​ចុចអាន៖ ប្រធានាធិបតី​ស៊ីមបាបវេ​ខ្មាស​គេ​អស់​២៥​នាទី​ ដោយ​អាន​ក្រដាស​សន្ទរកថាច្រឡំ

​​​ចុចអាន៖ ប្រវត្តិ​ជីវិត​ពិត​អតីត​ប្រធានាធិបតី​តោកយ៉ាក​បំផុត​លើ​លោក

 

ប្រែ​សម្រួល៖ មាន​ រតនា
ប្រភព៖ gizmodo
​​​​​​​​​​​​​