​សេដ្ឋី​ចិន Jack Ma នឹង​ចូលរួម​ជា​សក្ខីភាព​ក្នុងមង្គល​ការ​របស់ Angelababy និង Huang Xiaoming

​សេដ្ឋី​ចិន Jack Ma នឹង​ចូលរួម​ជា​សក្ខីភាព​ក្នុងមង្គល​ការ​របស់ Angelababy និង Huang Xiaoming

តារា​សម្ដែង​ចិន​ Huang Xiaoming និង​តារា​ម៉ូដែល Angelababy នឹង​ចូល​រោងការ​ជា​មួយ​គ្នា​នៅ​ថ្ងៃ​នេះ​ បន្ទាប់​ពួក​គេ​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​កាល​ពី​​ខែ​ឧសភា​ឆ្នាំ​នេះ​នៅ​ទី​ក្រុង Qingdao ហើយ​ក៏​មាន​ដំណឹង​លេច​ឮ​ថា សេដ្ឋី​ចិន Jack Ma ក៏ចូលរួម​ជា​សក្ខីភាព​ក្នុង​ពិធី​នេះ​ដែរ។ ​​​

 

​សេដ្ឋី​ចិន Jack Ma នឹង​ចូលរួម​ជា​សក្ខីភាព​ក្នុងមង្គល​ការ​របស់ Angelababy និង Huang Xiaoming

​​

យោង​តាម​​កាសែត Lianhe Wanbao​ បាន​ឲ្យ​ដឹង​ថា ពិធី​មង្គល​ការ​របស់​តារា​ជួរ​មុខ​ទាំង​ពីរ​រៀប​ចំ​នៅ​មជ្ឈមណ្ឌលតាំងពិព័រណ៍ Shanghai Exhibition Center។​ តាម​ការ​រាយការណ៍​របស់ NetEase ក្នុង​​ចំណោម​ភ្ញៀវកិត្តិយស​ដែល​សុទ្ធ​តែ​ជា​លំដាប់​អ្នក​មាន និង​តារា​មាន​កេរ្តិ៍ឈ្មោះ​​ក្នុង​ប្រទេស​ចិន ក្នុង​នោះ​នឹង​មាន​វត្តមាន​មហាសេដ្ឋី​ចិន Jack Ma មក​ចូល​រួម​ធ្វើ​ជា​សក្ខីភាព​ផង​ដែរ។

 

តារា​សម្ដែង Ni Ni និង Li Bingbing នឹង​ចូល​ខ្លួន​មក​ធ្វើ​ជា​អ្នក​កំដរ​ខាង​ស្រី រីឯ Wang Sicong ដែល​ជា​កូនប្រុស​​សេដ្ឋី Wang Jianlin និង​តារា​ចម្រៀង​តៃវ៉ាន់​ Edison Linក្លាយ​ជា​អ្នក​កំដរ​ខាង​ប្រុស។

 

សម្រាប់​មង្គល​ការ​ដ៏​អស្ចារ្យ​នេះ Angelababy និង Huang Xiaoming បាន​អញ្ជើញ​ភ្ញៀវ​ចូលរួម​ដល់​ទៅ ២០០០​នាក់​ ហើយ​តារា​សម្ដែង​ស្រី​​ដែល​រក​ចំណូល​​បាន​ច្រើន​ជាង​គេ​នៅ​អាស៊ី​ Fan Bingbing ក៏​មាន​​វត្តមាន​​ដែរ ៕

 

​សេដ្ឋី​ចិន Jack Ma នឹង​ចូលរួម​ជា​សក្ខីភាព​ក្នុងមង្គល​ការ​របស់ Angelababy និង Huang Xiaoming

 

 

ចុចអាន៖Fan Bingbing​ មាន​សម្រស់​ស្អាត​អីចឹង​ ចុះ​ម្ដាយ​របស់​គាត់​មាន​សម្រស់​​បែប​ណា​ដែរ?

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​asiaone