ភ្ជង់​គំរាម​ប្លន់​ម៉ូតូ​ទាំង​ព្រឹក​នៅ​ស្ទឹងមានជ័យ សមត្ថកិច្ច​ចាប់បាន​ម្នាក់​គេចខ្លួន​ម្នាក់​

ភ្នំពេញ: សមត្ថកិច្ច​នគរបាល​ប៉ុ​សិ៍្ត​រដ្ឋបាល​ស្ទឹងមានជ័យ សហការ​ជាមួយនឹង​កម្លាំង​ប្រជាការពារ​សង្កាត់​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់ បន្ទាប់ពី​ពួកគេ បានធ្វើ​សកម្មភាព​ប្លន់​ភ្ជង់​យក​ម៉ូតូ បានសម្រេច​កាលពី​វេលា​ម៉ោង​៦​និង​២៥​នាទីព្រឹក ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ជាប់​របង​ព្រះវិហារ​សាសនា​គ្រឹ​ស្គក្រុមទី​៦ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​នាយ​នគរបាល​ប៉ុ​សិ៍្ត​រដ្ឋបាល​ស្ទឹងមានជ័យ​លោក​អនុសេនីយ៍ទោ ម៉ៅ សាវឿន បានប្រាប់ ឲ្យ​ដឹងថា  ក្រោយ​កើតហេតុ ជនសង្ស័យ​ត្រូវបាន​កម្លាំង​ប៉ុ​សិ៍្ត សហការជាមួយ​ប្រជា​ការពារ​សង្កាត់ ចាប់ខ្លួនបាន​ម្នាក់​ឈ្មោះ ឌឿ​ន ភ័ស្ស ភេទ​ប្រុសអាយុ​២៣​ឆ្នាំ មុខរបរ និង​ទី​លំ នៅ​មិន​ពិតប្រាកដ​។ ចំណែក​បក្ខពួក​ម្នាក់ទៀតបាន​រត់​គេចខ្លួនបាត់ ជាមួយនិង​ម៉ូតូ ១​គ្រឿង របស់​ជនរងគ្រោះ​ឈ្មោះ អ៊​ន ថា​ន់ ភេទ​ប្រុសអាយុ​២២​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ត្រ ពាំង​ថ្លឹង សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​លោក​បន្តថា ម៉ូតូ​ដែលជា​របស់​ជនរងគ្រោះ ខាងលើ ត្រូវ​ជនសង្ស័យ​ភ្ជង់​ប្លន់​យកទៅបាត់​នោះ​ម៉ាក ហុងដា សេ​១២៥ ស៊េរី​២០០៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ 1AH-8472 ។ ដោយឡែក​ម៉ូតូ ១​គ្រឿង ដែលជា​មធ្យោបាយ​របស់​ក្រុម​ជនសង្ស័យត្រូវបាន​ដកហូត​នាំយកមក​រក្សា ទុក​នៅ​ស្នាក់ការ​ប៉ុ​សិ៍្ត​នោះ ម៉ាក​ហុងដាសេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1O-5922​។ ចំណែកឯ​អាវុធខ្លី​១ដើម​ម៉ាក​កា​៥៩ ពុំ​ត្រូវបាន​ដកហូត​នោះទេ ព្រោះ​នៅជាប់​នឹង ជន​សង្ស័យ​ដែល​បាន​រត់គេចខ្លួន​។​

​ជនរងគ្រោះ​បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនសង្ស័យ​ម្នាក់ ដែលសមត្ថកិច្ច​ចាប់ខ្លួន​នេះ បាន​ហៅ​គាត់​ឲ្យ​ឌុប​គេ​ចេញពី​បុរី​ពិភពថ្មី​ក្នុងភូមិ​ត្រពាំងថ្លឹង​ឆ្ពោះ​មក ម្តុំ​ច្រមុះជ្រូក​ស្ទឹងមានជ័យ​ប្រហែល​ម៉ោង ៦​ព្រឹក ពេលមកដល់ច្រមុះជ្រូក​ស្ទឹងមានជ័យ​គេ ឲ្យ​គាត់​ឌុប​ត្រឡប់​ទៅវិញ​ភូមិ​ត្រពាំង​ថ្លឹងហើយក៏​ត្រឡប់មកវិញ​ត្រង់ចំណុច​កើតហេតុ​ក្បែរ​ព្រះ​វិ ហា​សាសនា​គ្រឹ​ស្តជនសង្ស័យ​ក៏​ឲ្យ​គាត់​ឈប់​ម៉ូតូ​។

​ពេលនោះ​ជនសង្ស័យ ម្នាក់នេះ​គេ​ឈរ​រេ​រ៉ៗ ហើយ​ប្រាប់ថា​គេ​ឈរ​ចាំ​យក​អីវ៉ាន់បន្តិចទៀត​មកដល់​ហើយ​។ ស្រាប់​តែមួយ សន្ទុះ​ក្រោយមក​ក៏មាន​ជន​​សង្ស័យ​ម្នាក់ ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក ហុងដា សេ​១២៥ នេះ​មក​ឈប់​ក្បែរ​គាត់​ហើយ ដក​កាំភ្លើងខ្លីភ្ជង់​គំរាម​គាត់ ឲ្យ​ដើរ​ចេញពី​ម៉ូតូ​របស់គាត់​ប្រហែល ៥​ម៉ែត្រ ពេលនោះជនសង្ស័យ​នោះ ក៏​ឡើង​ជិះ​ម៉ូតូ​របស់គាត់ ចេញទៅ​កើត​បាត់ ហើយជនសង្ស័យ​ម្នាក់នេះ​ក៏​ជិះ​ម៉ូតូ​របស់​ចេញទៅ​ប្រហែល ៣០​ម៉ែត្រ ក៏​ជិះ​ត្រឡប់មករក​គាត់​វិញ ពេលនោះ​គាត់​ក៏​ស្រែក​ឆោឡោ ជនសង្ស័យ​នេះ​ក៏​ផ្តួល​ម៉ូតូ​រត់គាត់​ក៏​ចាប់​ប្រតាយប្រតប់​។ ពេលនោះ​សមត្ថកិច្ច​ក៏បាន​មកដល់​ជួយ​អន្តរាគមន៍ចាប់ខ្លួន​នាំមក កាន់​ស្នាក់ការ​ប៉ុ​សិ៍្ត​រដ្ឋបាល​ស្ទឹងមានជ័យ ដើម្បី​សួរនាំ​និងកសាង​សុំ​ណំ​រឿង​បញ្ជូន ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ចាត់ ការបន្តទៅតាម​នីតិវិធី​ច្បាប់​។ ចំណែក​បក្ខពួក​ម្នាក់​ដែល​គេចខ្លួន ត្រូវបាន​កម្លាំង​ជំនាញកំពុង​តាម​ប្រ​ម៉ាញ់ និង​ចាប់ខ្លួន យកមក​ផ្តន្ទាទោស​តាមច្បាប់​ជា​ក្រោយ​៕R​