ជិះ​ម៉ូតូឌុប​គ្នា បើក​លឿន​ពេក បុក​ខឿន​ស្ពានស្លាប់​និង​របួសធ្ងន់​២​នាក់​

បាត់ដំបង: ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​ម្នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់ ក្នុងហេតុការណ៍​គ្រោះថ្នាក់ ជិះ​ម៉ូតូ​លឿន​ពេក​យក​ចង្កូត មិនទាន់ ក៏​បុល​ខឿន​នបង្កាន់ដៃស្ពាន ពេញទំហឹង​កាលពី​វេលា​ម៉ោង​២​ទី​រំលងអធ្រាត្រ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ២០១៥  ត្រង់ចំណុច​លើ​ស្ពាន​លោក សខេង ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុងបាត់ដំបង ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ សឿង សុភា ភេទ​ប្រុសអាយុ​៣៩​ឆ្នាំ​ជា​អ្នកបើកបរ រស់នៅ​ភូមិ​ស្តី​ក្រោម ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំខេត្តបាត់ដំបង និង​អ្នករួមដំណើរ​ឈ្មោះ ស៊ើ​ង សុជាតិ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំរស់នៅ​ភូមិ​ជ​នាង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង របួសធ្ងន់​។​

សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​១​គ្រឿង​ម៉ាកហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​1S-0948 ជិះឌុប​គ្នា​២​នាក់ ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន លុះ​មកដល់ចំណុច
កើតហេតុ​ក៏បាន​យក​ចង្កូត​មិនទាន់​ក៏​ជ្រុល​បុក​និង​ខឿន​បង្កាន់ដៃស្ពាន
ពេញទំហឹងបណ្តាល​ឲ្យ​បោក​ក្បាល​ទៅ​និង​បង្កាន់ដៃស្ពាន​ស្លាប់​ម្នាក់​និងរងរបួស​ធ្ងន់​ម្នាក់​តែម្តង​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច បាន​ចុះមក​អន្តរាគមន៍ និង​បាន​ទាក់ទង​ហៅរថយន្ត​សាមុយ មក​ដឹក​ជនរងគ្រោះ​របួសធ្ងន់​ទៅ​សង្គ្រោះ នៅ​មន្ទីរ​ពេទ្យ​។

ចំណែក​សាកសព ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក​នៅក្នុង​វត្ត​ដំរី​ស​រង់ចាំ​សាច់ញាតិមក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ចំណែក​ម៉ូតូ​ត្រូវ​​បាន​សមត្ថកិច្ច​ចរាចរណ៍​យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​៕N​