ទឹកជំនន់​នៅ​រដ្ឋ​ការ៉ូ​លី​ន​ខាងត្បូង​ស្លាប់​17​នាក់

តុល្យការ​គ្រោះ​ទឹកជំនន់​នៅ​រដ្ឋ​ការ៉ូ​លី​ន​ខាងត្បូង​របស់​សហរដ្ឋ​អា​េ​ម​រិ​ក​ចំនួន​អ្នក​ស្លាប់​មក​ដល់​ថ្ងៃ​ទី​៧ តុលា មាន​១៧​នាក់ ហើយ​ប្រជាជន​រដ្ឋ​នេះ​រង់ចាំ​ការ​ជម្លៀស​ចេញ​ថ្មី​នៅ​តំបន់​ទាំងឡាយ ស្ថិត​នៅ​ក្បែរ​បណ្តា​ទំនប់ និង​ស្ទឹង​ដែល​ទឹក​ឡើង​ជោរជន់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង ។

ទឹកភ្លៀង​មាន​កម្ពស់​ដល់​ជាង​៦០០​មី​ល្លី​ម៉ែត្រ​ចាប់តាំងពី​ថ្ងៃ​ទី​២ តុលា មក ក្នុង​តំបន់​មួយ​ចំនួន ។ រដ្ឋ​នេះ​ពុំ​រង​ការ​ប៉ះពាល់​ផ្ទាល់ ដោយ​ព្យុះ JOAQUIN ឡើយ ក៏​ប៉ុន្តែ​បែរជា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ប្រវត្តិសាស្ត្រ​នាំ​ឱ្យ​មាន​ទឹកជំនន់​យ៉ាង​ខ្លាំង ៕