គ្រោះថ្នាក់​ចរាចរណ៍​នៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ​២​ករណី ស្លាប់​២ របួស​២

ខេត្ត​ត្បូងឃ្មុំ ៖ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​ឡើងជា​បន្តបន្ទាប់ ក្នុង​នោះ​នៅ​ស្រុក​ពញាក្រែក និង​ស្រុក​អូរ​រាំង​ឪ កាលពី​ថ្ងៃ​ទី​៦ តុលា និង​ថ្ងៃ​ទី​៧ តុលា ២០១៥ ដោយ​បាន​ឆក់​យកអាយុ​ជីវិត​ម្នាក់ និង​រង​របួស​បាក់ជើង​ចេញ​ឆ្អឹង​ម្នាក់ ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។

តាម​មន្ត្រី​នគរបាល​ចរាចរ​ខេត្ត​ត្បូងឃ្មុំ​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រហែល​៧​យប់​ថ្ងៃ​ទី​៦ តុលា ស្ថិត​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៨ ត្រង់​ចំណុច​វាល​ខាងត្បូង​ភូមិ​តា​អាំ ឃុំ​កក់ ស្រុក​ពញាក្រែក គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ម៉ាក​ស្គូ​ពី​ជិះ​ទៅ​បុក​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ​បាត់ដំបង 3A-0011 ដែល​ចត​ស្ងៀម​ពី​ខាងក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​ស្លាប់​អ្នក​ជិះ​ម៉ូតូ​ភ្លាម​ៗ ។ ជន​រង​គ្រោះ​ឈ្មោះ​យ៉ា​ន វ៉ា​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក  ។

ចំណែក​ករណី​ទី​២​វិញ គឺ​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៧ តុលា ២០១៥ លើ​ផ្លូវ​ក្រាល​កៅស៊ូ គ្រោះថ្នាក់​ចរាចរ​មួយទៀត​កើត​ឡើង​រវាង​ម៉ូតូ​វ៉េវ និង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​ដឹក​ស្រា​បៀរ ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-1465 ដែល​បណ្តាល​ឱ្យ​បុរស ចំណាស់​ជា​អ្នក​ជិះ​ម៉ូតូ​ឈ្មោះ​ហែម សែន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​ពោធិ​ទង ឃុំ​ក​ញ្ច្រៀ​ច ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង បាន​រង​របួសធ្ងន់​បាក់ជើង​ម្ខាង ចំណែក​ប្រពន្ធ​ជិះ​ពីក្រោយ​រង​របួសស្រាល  ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព