​ថៃ​​​​​បញ្ជូន​សពពលការិនី​ខ្មែរម្នាក់​​​​​មក​ឱ្យ​ក្រុម​គ្រួសារ​​​

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ភាគី​ថៃ​​​​​បញ្ជូន​សព​ស្ត្រី​ជា​ពលការិនី​ម្នាក់​មក​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​នៅ​រសៀល​ថ្ងៃ​ទី​៨​ តុលា​ ២០១៥ បន្ទាប់​ពី​​ស្ត្រី​​រូប​នេះ​​ស្លាប់​សង្ស័យ​​បណ្តាល​​មកពី​ជំងឺ​​​ខ្យល់គ​រ​នៅ​លើ​ទឹកដី​ថៃ​ ។

​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ តិ​ ភ័​ណ្ឌ​ អាយុ​៣៣​​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ជើងវត្ត ​ឃុំ​​​ព្រះ​នេត្រព្រះ ​ស្រុក​ព្រះនេត្រព្រះ​ ​​។ តាម​បុរស​ជា​ប្តី​​របស់​ស្ត្រី​​រង​គ្រោះ​ឈ្មោះ ​ហា​យ ​រុំ​ អាយុ​២៩ឆ្នាំ​​បាន​​និយាយ​ថា ​​​ពួក​គាត់​ទាំង​២នាក់​​ប្តី​​ប្រពន្ធ​ មុន​កើតហេតុ​បាន​ទៅ​ធ្វើការ​ជា​កម្មករ​សំណង់​នៅ​ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ ​ប្រទេស​ថៃ​ ហើយ​ប្រពន្ធ​​​របស់​​គាត់​​បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​ កាលពី​វេលា​ម៉ោង២​រំលង​អធ្រត្រ​​​ឈាន​ចូល​​ថ្ងៃ​ទី៨​ តុលា​​ ២០១៥ ​។

សព​ត្រូវ​បាន​បុរស​ជា​ប្តី​ ​និង​​​ក្រុម​គ្រួសារ​សាច់ញាតិ​​​​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​ស្រុក​កំណើត​ ដើម្បី​​​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕