សែលកាត ចូលរួម​គាំទ្រ​លើក​ទឹក​ចិត្ត​សហគមន៍​អ្នក​អភិវឌ្ឍ​បច្ចេកវិទ្យា​កម្ពុជា​ជាមួយ Google DevFest Cambodia 2015

សែលកាត ចូលរួម​គាំទ្រ​លើក​ទឹក​ចិត្ត​សហគមន៍​អ្នក​អភិវឌ្ឍ​បច្ចេកវិទ្យា​កម្ពុជា​ជាមួយ Google DevFest Cambodia 2015

កាល​ពី​ថ្ងៃ​ទី ៣-៤ តុលា សហគមន៍​អ្នក​អភិវឌ្ឍ​បច្ចេកវិទ្យា​កម្ពុជា អ្នក​យល់​ដឹង​ពី​បច្ចេកវិទ្យា​ អ្នក​ចូលចិត្ត​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា អ្នក​សរសេរ​កម្មវិធី និង​អ្នក​ជំនាញ​សរសេរកូដ បាន​បន្ត​បង្ហាញ​នូវ​ភាព​ស្វាហាប់​ក្នុង​ការ​ប្រមូល​ផ្ដុំ​ជួប​ជុំ​គ្នា​ក្នុង​ព្រឹតិ្តការណ៍ Google Dev Fest លើក​ទី៣ នៅ​កម្ពុជា។

 

សែលកាត ចូលរួម​គាំទ្រ​លើក​ទឹក​ចិត្ត​សហគមន៍​អ្នក​អភិវឌ្ឍ​បច្ចេកវិទ្យា​កម្ពុជា​ជាមួយ Google DevFest Cambodia 2015

 

ព្រឹត្តិការណ៍​នេះ មាន​លក្ខណៈ​ជា​ការ​បង្ហាញ​កម្មវិធី App Software ក្នុង​ស្រុក​ដូចជា ក្ដារ​ចុច​ឆ្លាត​វៃ ហ្គេម​យក្ស​អរ និង​មួយ​ចំនួន​ទៀត ក៏​ដូចជា​មាន​ការ​ណែនាំ​បង្រៀន​ពី Google Translate and Coding Gateផង​ដែរ។

 

អ្នក​រៀបចំ​កម្មវិធី​បាន​ថ្លែង​ថា អ្វី​ដែល​លើស​ពី​ការ​ណែនាំ​បង្រៀន​យ៉ាង​ច្បាស់​លាស់ នោះ គឺ​ភាព​ខុស​គ្នា​មួយ​ដែល​ជា​គន្លឹះ​សំខាន់​សម្រាប់​ព្រឹត្តិការណ៍​ឆ្នាំ​នេះ គប្បី​ផ្ដោត​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ទៅ​លើ​សមាជិក​ចូល​រួម និង​ចំណុច​ពាក់ព័ន្ធ​របស់​ពួកគេ។

 

ការ​ចែក​តំបន់​សម្រាប់​ព្រឹត្តិការណ៍​ផ្ទាល់​នេះ បាន​បែង​ចែក​ចំនួន​សមាជិក​ចូលរួម​ដ៏​ច្រើន​ទៅ​ជា​ក្រុម​តូចៗ ដើម្បី​ជួយ​សម្របសម្រួល​ភាគី​ពាក់ព័ន្ធ​ដែល​បាន​កើន​ចំនួន​ឡើង។ ក្រុម​ផ្សេងៗ​ត្រូវ​បាន​កំណត់​ដូចជា​ក្រុម​អ្នក​សរសេរ​កូដ​កម្មវិធី ក្រុម​ស្ត្រី​បច្ចេកវិទ្យា ក្រុម Android និង​ក្រុម Hackathon។

 

សែលកាត និង DevFest មាន​ចំណាប់​អារម្មណ៍​រួមគ្នា​ក្នុង​ការ​លើក​កម្ពស់​បច្ចេកវិទ្យា និង​ការ​បង្កើត​ថ្មី​ក្នុង​ស្រុក និង​ពន្លឿន​វឌ្ឍនភាព​របស់​ខ្លួន​ឱ្យ​ដូច​បណ្ដា​ប្រទេស​អភិវឌ្ឍ​នានា។

 

យោង​តាម​ប្រសាសន៍​លោក Laszlo Barta នាយក​ផ្នែក​ពាណិជ្ជកម្ម​ក្រុមហ៊ុន សែលកាត បាន​ឱ្យ​ដឹង​ថា៖ “តាម​រយៈ​ការ​ផ្ដល់​ទី​កន្លែង​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​ឱកាស​សិក្សា​ពី​អ្នក​ជំនាញ​ឯកទេស​វិស័យ​បច្ចេកវិទ្យា​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​បែប​នេះ យើង​កំពុង​អប់រំ​សហគមន៍​អ្នក​អភិវឌ្ឍ​កម្មវិធី​បច្ចេកវិទ្យា​ស្រាប់ លើក​ទឹកចិត្ត​យុវជន​ឱ្យ​ចូលរួម និង​ជំរុញ​ចលនា​លូតលាស់​របស់​សហគមន៍​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា និង​ធានា​ថា​សហគមន៍​អាច​អភិវឌ្ឍ​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ​បន្ថែម​ទៀត ដែល​អាច​ជួយ​ជំរុញ​ប្រទេស​ជាតិ និង​សេដ្ឋកិច្ច​ឱ្យ​លូតលាស់​ទៅ​មុខ”។

 

សែលកាត ចូលរួម​គាំទ្រ​លើក​ទឹក​ចិត្ត​សហគមន៍​អ្នក​អភិវឌ្ឍ​បច្ចេកវិទ្យា​កម្ពុជា​ជាមួយ Google DevFest Cambodia 2015

 

សែលកាត ចូលរួម​គាំទ្រ​លើក​ទឹក​ចិត្ត​សហគមន៍​អ្នក​អភិវឌ្ឍ​បច្ចេកវិទ្យា​កម្ពុជា​ជាមួយ Google DevFest Cambodia 2015

 

លោក គ្រុយ វណ្ណា អ្នក​រៀប​ចំ​កម្មវិធី Google DevFest Cambodia បាន​ឱ្យ​ដឹង​ថា៖ “យើង​រំភើប​យ៉ាង​ខ្លាំង​ដោយ​មាន សែលកាត ជា​អ្នក​ឧបត្ថម្ភ​ដ៏​សំខាន់​សម្រាប់​ព្រឹត្តិការណ៍​ឆ្នាំ​នេះ។ សែលកាត គឺ​ជា​ក្រុមហ៊ុន​ល្បី​ឈ្មោះ​មួយ ហើយ​កិច្ចសហការ​ជា​ដៃគូ​នេះ​ជា​មធ្យោបាយ​ជួយ​បង្កើត​ឱ្យ​មាន​ការ​យល់​ដឹង និង​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​តាម​រយៈ​លទ្ធផល​ជា​វិជ្ជមាន​នៃ​ចំនួន​អ្នក​ចូលរួម។

 

យើង​មាន​ទស្សន​វិស័យ​ដូចគ្នា ហើយ​តែង​តែ​ល្អ​ដែល​មាន​ដៃគូ​សំខាន់​មួយ​ដែល​មិន​ត្រឹម​តែ​គាំទ្រ​គំនិត​ផ្ដួច​ផ្ដើម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជឿជាក់​លើ​អ្វី​ដែល​ការ​ផ្ដួច​ផ្ដើម​ចង់​ឱ្យ​សម្រេច​បាន​ផង​ដែរ។ យើង​សង្ឃឹម​ថា​មាន​សែលកាត​ចូលរួម​ជាមួយ​យើង​ម្ដង​ទៀត​នៅ​ឆ្នាំ ២០១៦ខាង​មុខ​នេះ”។

 

ព្រឹត្តិការណ៍ Google DevFest Cambodia 2015 ត្រូវ​បាន​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ​ពី​ថ្ងៃ​ទី៣ ដល់​ថ្ងៃ​ទី៤ ខែ​តុលា៕

 

អត្ថបទ៖ ពាណិជ្ជក​ម្ម