លោក សែ វុទ្ធី នាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ គង់នៅវត្តគគី នាឱកាសដាក់បិណ្ឌទី១១

ស្វាយរៀង ៖ ក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំគគី ស្រុករមាសហែក នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥នេះ លោក សែ វុទ្ធី អនុប្រធាន ក្រុមការងារ គណៈកម្មាធិការកណ្ដាល ចុះជួយស្រុករមាសហែក និងជាប្រធានក្រុមការងារចុះ ជួយឃុំគគី អមដំណើរដោយលោក ពេញ ជា អភិបាល នៃគណៈអភិបាល ស្រុករមាសហែក បានដឹកនាំក្រុមការងារចុះជួយឃុំគគី ចំនួន ១៨នាក់ បាននាំយកនូវ ទេយ្យវត្ថុទៅប្រគេន ដល់ព្រះសង្ឃ គង់នៅវត្តគគី ក្នុងភូមិគគី ឃុំគគី ស្រុករមាសហែក ក្នុងពិធី កាន់បិណ្ឌ វេណទី១១ ។

សម្ភារៈប្រគេនដល់ព្រះសង្ឃរួមមាន ៖ អង្ករ០២បាវធំ ស្មើ ១០០គីឡូក្រាម មីយើង០៦កេះ នំ០២ធុង ត្រីខកំប៉ុង៩៦កំប៉ុង ស្ករសរ១០គីឡូក្រាម ទឹកត្រី០៥យួរ ទឹកស៊ីវអ៊ីវ០៤យួរ តែ២កញ្ចប់ធំ ប៊ីចេង ៥គីឡូក្រាម ទឹកសុទ្ធវីតាល់១០កេះ ទឹកក្រូច៣កេះ ទឹកផ្លែឈើ២កេះ ស្លាដក់៣កញ្ចប់ សំរាប់ព្រះសង្ឃ៣ព្រអង្គ ចង្ហាន់ប្រគេនព្រះសង្ឃ ៣ស្រាក់ និងថវិកាចំនួន៩៣៩.២០០រៀល ។

លោក សាន វុទ្ធី បានថ្លែងថា នេះ គឺជាការចូលរួម ចំណែកក្នុង វិស័យព្រះ ពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រោះផ្នែកពុទ្ធចក្រ និង អាណាចក្រ តែងតែផ្សារភ្ជាប់គ្នា ដែលមិនអាចកាត់ផ្តាច់ បានតាំងពីដូនតា យើងរហូត ដល់បច្ចុប្បន្ន ។

ឆ្លៀតឱកាសអញ្ជើញទៅកាន់បិណ្ឌវេណទី១១នេះ លោក សែ វុទ្ធី ក៏បានជួបប្រជុំសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មូលដ្ឋានភូមិ-ឃុំ ចំនួន៤៩នាក់ផងដែរ។

ក្នុងពិធីនេះ លោកបានផ្តាំផ្ញើ និងសួរសុខទុក្ខ ដល់ថ្នាក់ដឹកនាំមូលដ្ឋាន ព្រមទាំងក្រុមគ្រួសារ និង ប្រជាពលរដ្ឋក្នុងឃុំគគី ទាំងមូលក្នុងឱកាសកាន់បិណ្ឌ បុណ្យភ្ជំបិណ្ឌ នេះប្រកប ដោយសន្តិសុខ សុវត្ថិភាព និងសុភមង្គល។

ក្នុងពិធីនេះ លោកក៏បានចែកអំណោយ ដល់ថ្នាក់ដឹកនាំមូលដ្ឋាន ភូមិ-ឃុំ ទាំង៤៩នាក់មាន៖ មីយើង១កេះ ទឹកត្រី១យួរ ទឹកស៊ីវអ៊ីវ ១យួរ ប៊ីចេង១ គីឡូក្រាម ស្ករស ១គីឡូក្រាម ត្រីកំប៉ង១យួរផងដែរ៕