សំរាមនៅក្នុង រាជធានីភ្នំពេញ អាចនឹងមាន ការកើនឡើង នៅក្នុងពេលភ្ជុំបិណ្ឌ ដោយសារកម្មករ-កម្មការី ស៊ិនទ្រីមួយចំនួនធំ ឈប់សម្រាក ទៅស្រុកកំណើត

ភ្នំពេញ ៖ បើយោងតាម ប្រភពព័ត៌មាន ច្បាស់ការមួយពីក្រុមហ៊ុន ប្រមូលសំរាម ស៊ិនទ្រី បានឲ្យដឹងថា ក្រុមហ៊ុននឹងមានការ អាក់ខាន ក្នុងការប្រមូលសំរាម រយះពេល៧ថ្ងៃ ក្នុងពិធីបុណ្យ ភ្ជុំបុណ្ឌខាងមុខ គិតចាប់ពីថ្ងៃទី៩ ខែតុលា ដល់ ១៥ តុលា ឆ្នាំ២០១៥ ។

ជាមួយគ្នានោះដែរ ប្រភពផ្លូវការណ៍ បានអោយដឹងថា តំណាងរបស់ក្រុមហ៊ុនស៊ិនទ្រី បានធ្វើលិខិតមួយ ជម្រាបជូនទៅ លោកអភិបាលរាជធានីភ្នំពេញ អំពី ហេតុផល ក្នុងការរអាក់រអួលប្រមែប្រមូលសំរាម នៅរដូវបុណ្យភ្ជុំបុណ្យខាងមុខ ដោយបញ្ហាចម្បងបំផុត គឺ ក្រុមកម្មករ ផ្នែកដើរប្រមូលសំរាមមួយចំនួនធំ នាំគ្នាឈប់សម្រាក ដើម្បី ធ្វើដំណើរទៅ ស្រុកកំណើត ចូលរួមធ្វើបុណ្យ នៃពិធីបុណ្យភ្ជុំបិណ្ឌ តាមទំនៀម ទម្លាប់ប្រពៃណីខ្មែរ ដើម្បីឧទ្ទិសកុលសផលបុណ្យ ដល់បងប្អូន និង ញាតិការទាំង៧សន្តានដែល ចែកឋានទៅ ។

ទន្ទឹមនឹងនោះ តំណាងក្រុមហ៊ុន បានប្រាប់អោយដឹងថា ក្នុងរយះពេល៧ថ្ងៃ នៃការឈប់ សំរាករបស់ក្រុមកម្មករ កម្មការី ស៊ិនទ្រីខាងលើ គឺ មិនមែនក្រុមហ៊ុនផ្តាច់ការមិនប្រមូល សំរាមទាំង ស្រុងនោះទេ គឺក្រុមហ៊ុនមានមនុស្សប្រចាំការ ក្នុងការទៅយកសំរាម នៅតាមដងផ្លូវ និង តាមទី សាធារណៈនានា ក្នុងរាជធានីភ្នំពេញ ធម្មតា គ្រាន់តែការប្រមូល វាមិនបានគ្រប់ជ្រុងជ្រោយ នឹងទាន់ពេលវេលាល្អ ( ពោលគឺរអាក់រអួលបន្តិច ) ព្រោះកម្មករមួយចំនួនធំ ពួកគាត់ត្រូវ ឈប់សម្រាក ដើម្បីទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅឯស្រុកកំណើត ។

សូមបញ្ជាក់ថា ការដែលក្រុមហ៊ុន អនុញ្ញាត្តិអោយកម្មករ - កម្មការី ឈប់សម្រាកខាងលើនេះដែរ គឺធ្វើឡើងទៅតាម លិខិតរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតម្រូវអោយកម្មករ ទាំងអស់មានសិទ្ធស៊េរីភាពគ្រប់គ្រាន់ ដើម្បីឈប់សម្រាក ក្នុងឱកាសពេលមានបុណ្យទាន ជាពិសេស បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលកំពុងតែខិតជិត ចូលមកដល់ តែម្តង ។  ជាងនេះទៅទៀត តំណាងក្រុមហ៊ុនទាំងមូល បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈទាំងអស់ ដែលរស់នៅក្នុងរាជធានីភ្នំពេញ មេត្តាមានការយោគយល់អាធ្យាស្រ័យខ្ពស់ផង ចំពោះការរអាក់ រអួលប្រមែប្រមូលសំរាម មិនទាន់ពេលវេលា ។ តែទោះជាយ៉ាងណាក្តី ក្រុមហ៊ុនសុំអោយបងប្អូន ប្រមូលសំរាម ឬ កាកកសំណល់នានា  ទុកនៅមួយកន្លែង ឬ ច្រកចូលក្នុងថង់ផ្លាស្ទិចណា មួយចង ទុកនៅខាងមុខផ្ទះរបស់ខ្លួន ឬ យកទៅចោលនៅធុងសំរាមធំៗ តាមដងផ្លូវ ដែលក្រុមហ៊ុនបានដាក់ជូន ដើម្បីជាការចូលរួមចំណែកមួយ ក្នុងការជួញគិតគូរ និងបំពេញភាពងាយស្រួល ដល់ក្រុមកម្មកររបស់ ក្រុមហ៊ុន ដើរប្រមែប្រមូល ។ លើសពីនេះទៅទៀត គម្បីណាបងប្អូន យកសំរាមទៅបោះចោល ពាសវាលពាសកាល តាមទីដងផ្លូវ ទីវត្តអារាម ឬ ទីផ្លូវសាធារណៈ ជាហេតុនាំអោយខូចខាត ទៅដល់ បរិស្ថានអនាម័យ នៅក្នុងរាជធានីភ្នំពេញយើងទាំងមូល ។

ទោះជាយ៉ាងណាក្តី សង្ឈឹមថាក្រោយថ្ងៃភ្ជុំបិណ្ឌបន្ទាប់ពីមានការឈប់សម្រាករយះពេល៧ថ្ងៃរួចមក កម្មករ កម្មការីស៊ិនទ្រី ក៏ដូចជាតំណាងក្រុមហ៊ុន នឹងខ្នាស់ខ្នែង រួតរះក្នុងការចុះប្រមែប្រមូលសំរាមតាម ទីសាធារណៈផ្សេងៗ នៅក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញ ដើម្បីជាការរួចចំណែកថែរក្សា សោភ័ណ្ឌភាព និងបរិស្ថាននៅក្នុងរាជធានីភ្នំពេញទាំងមូល ផងដែរ ៕

សំរាមនៅក្នុង រាជធានីភ្នំពេញ អាចនឹងមាន ការកើនឡើង នៅក្នុងពេលភ្ជុំបិណ្ឌ ដោយសារកម្មករ-កម្មការី ស៊ិនទ្រីមួយចំនួនធំ ឈប់សម្រាក ទៅស្រុកកំណើត

សំរាមនៅក្នុង រាជធានីភ្នំពេញ អាចនឹងមាន ការកើនឡើង នៅក្នុងពេលភ្ជុំបិណ្ឌ ដោយសារកម្មករ-កម្មការី ស៊ិនទ្រីមួយចំនួនធំ ឈប់សម្រាក ទៅស្រុកកំណើត