អាវុធហត្ថ ខេត្តក្រចេះ បញ្ជូនជនសង្ស័យ ២នាក់ ពាក់ព័ន្ធ ករណីហិង្សា ទៅតុលាការ

ក្រចេះ ៖ កម្លាំងអាវុធហត្ថ ខេត្តក្រចេះ នៅរសៀលថ្ងៃទី៨ខែតុលា ឆ្នាំ២០១៥ បានបញ្ជូនជនសង្ស័យ ចំនួន២នាក់ករណី លួចដោយហិង្សា ទៅតុលាការ ដើម្បីបន្តការសួរនាំ ចាត់ការតាមនីតិវិធី។

លោកឧត្ដមសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការអាវុធហត្ថ ខេត្តក្រចេះ បានថ្លែងថា កំលាំងអាវុធហត្ថ ដឹកនាំដោយ លោក ឡុង យឹង ប្រធានមន្ទីរយុត្តិធម៌ តាមបង្ក្រាប មុខសញ្ញាចោរលួច ដោយហិង្សាទាំងគ្នា៣នាក់នេះ កាលពីវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ នៅចំណុច ភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

លោក ឡុង យឹង បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពី លោក សាន ប៊ុនថាន លោកដឹកនាំកំលាំង តាមបង្ក្រាប មុខសញ្ញាចោរលួចដោយហិង្សានេះបានដោយជោគជ័យ ។ លោក ឡុង យឹង បានបន្តទៀតថា ជនសង្ស័យទី១ ឈ្មោះ នួន ម៉ាប អាយុ៣១ឆ្នាំ រស់នៅ ភូមិស្រែស្ដៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ទី២ ឈ្មោះ ប៊ុត ទុំ អាយុ៣៤ឆ្នាំ រស់នៅ ភូមិកន្រ្ទីង សង្កាត់អូរឬស្សី ក្រុងក្រចេះ និងទី៣ឈ្មោះ អា ខ្លា រស់នៅ ភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ។

ជនសង្ស័យទាំង៣នាក់ បានប្រើប្រាស់ ម៉ូតូមួយគ្រឿង ម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ បានធ្វើសកម្មភាពឆក់ កាបូបពី ជនរងគ្រោះ ឈ្មោះ សុខ លី ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិឃុំកើត ហេតុខាងលើ បណ្តាលឲ្យបាត់បង់ខ្សែក មាសទំងន់១ដំឡឹង ខ្សែដៃទំងន់៥ជី ជញ្ជៀនមាស ទំងន់ពីជី ទូរស័ព្ទ ដៃចំនួន១គ្រឿង ប្រាក់រៀលចំនួន ៤០០,០០០រៀល ប្រាក់ដុល្លារ ចំនួន៨០០ដុល្លារ ហើយ បន្ទាប់ ធ្វើសម្មកភាពលួច រួចជនសង្យ័យ ទាំងបីនាក់ រត់គេចខ្លួនទៅដល់ ចំណុច ភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ នៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃដដែល ត្រូវកំលាំងអាវុធហត្ថ ធ្វើការឃាត់ខ្លួន ។

ជនសង្ស័យចំនួន២នាក់  ប្រដាប់ដោយ ពូថៅ១ និងម៉ូតូ១គ្រឿង ជាមធ្យោបាយ ចំណែកជនសង្ស័យ ឈ្មោះ អា ខ្លា រត់គេចខ្លួនបាត់ ហើយ អាវុធហត្ថ ខេត្តកំពង់តាម ចាប់ខ្លួនបន្ត ចំណែកជនសង្សយ័ចំនួន២នាក់ និងវត្ថុតាងខាងលើ ត្រូវមន្ទីរយុតិធម៌ អាវុធហត្ថខេត្ត កសាងសំណុំរឿង និងបញ្ជូននាំខ្លួន ទៅតុលានៅរសៀលថ្ងៃនេះហើយ ។ សូមបញ្ជាក់ថា ជនសង្ស័យទាំងបីនាក់ ជាមុខសញ្ញា មានដីកា ចាប់ខ្លួន ករណីប្លន់នៅចំណុចឃុំក្បាលដំរីតាំងពីឆ្នាំ២០០៨មកម្ល៉េះ៕

អាវុធហត្ថ ខេត្តក្រចេះ បញ្ជូនជនសង្ស័យ ២នាក់ ពាក់ព័ន្ធ ករណីហិង្សា ទៅតុលាការ

អាវុធហត្ថ ខេត្តក្រចេះ បញ្ជូនជនសង្ស័យ ២នាក់ ពាក់ព័ន្ធ ករណីហិង្សា ទៅតុលាការ