បុគ្គលិកនាំគ្នាស្រាតខោ អាវធ្វើបាតុកម្មបន្ទាប់ពី ក្រុមហ៊ុនអាកាសចរណ៍ មួយប្រកាសកាត់បន្ថយ សមាជិក

ក្រុងប៉ារីស៖ បុគ្គលិកជាច្រើននាក់ធ្វើការនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ Air France បាននាំគ្នាស្រាតខោអាវធ្វើបាតុកម្ម បន្ទាប់ពីដឹងថា អ្នកគ្រប់គ្រងបានប្រកាសពីការកាត់បន្ថយបុគ្គលិកចេញ ដូច្នេះធ្វើឲ្យពួកគេប្រឈមនឹងការ គ្មានការងារធ្វើតទៅទៀត ។

នៅក្នុងហេតុការណ៍បាតុកម្មនេះ មានបុគ្គលិករាប់រយនាក់ចេញមុខមកតវ៉ាជាមួយអ្នកគ្រប់គ្រងក្រុមហ៊ុន ព្រោះសូម្បីតែ អ្នកបើកយន្តហោះជាច្រើនក៏ត្រូវបណ្តេញចេញពីការងារដែរ ។

លោក Frederic Gagey អ្នកចាត់ការម្នាក់នៅក្នុងក្រុមហ៊ុនអាកាសចរណ៍ Air France បាននិយាយថា ក្រុមហ៊ុនមាន ផែនការកាត់បន្ថយការងារបុគ្គលិកដល់ទៅ ២៩០០នាក់ ហើយក៏មានគម្រោងផ្លាស់យន្តហោះ ១៤គ្រឿងដែរព្រមទាំង លុបចោលផែនការបញ្ជាទិញយន្តហោះផ្សេងទៀតដែរ ជាហេតុធ្វើឲ្យបុគ្គលិកជាច្រើននឹងបាត់បង់ការងារ ទើបបណ្តាល ឲ្យផ្ទុះហិង្សាកើតឡើងបែបនេះ ៕

បុគ្គលិកនាំគ្នាស្រាតខោ អាវធ្វើបាតុកម្មបន្ទាប់ពី ក្រុមហ៊ុនអាកាសចរណ៍ មួយប្រកាសកាត់បន្ថយ សមាជិក

  • បុគ្គលិកនាំគ្នាស្រាតខោ អាវធ្វើបាតុកម្មបន្ទាប់ពី ក្រុមហ៊ុនអាកាសចរណ៍ មួយប្រកាសកាត់បន្ថយ សមាជិក已关闭评论
  • 405 views
  • Hide Sidebar
    A+
Publish on:2015/10/08  Category:កំសាន្ត