កូន​របស់​អ្នក ត្រូវការ​ជាតិ​ដែក​ប៉ុន្មាន​?

កូន​របស់​អ្នក ត្រូវការ​ជាតិ​ដែក​ប៉ុន្មាន​?

​កុមារ ត្រូវការ​ជាតិ​ដែក​ខុសៗ​គ្នា ទៅតាម​អាយុ និង​ដំណាក់កាល​។ ខាងក្រោម​នេះ គឺជា​បរិមាណ​ជាតិ​ដែក ដែល​ពួកគេ​ត្រូវការ នៅពេល​លូតលាស់ ៖

-​    ​កុមារ​ដែល​បៅដោះ​ម្តាយ  ត្រូវការ​ជាតិ​ដែក ឲ្យបាន​គ្រប់គ្រាន់ ពី​ម្តាយ​របស់​ពួកគេ រហូតដល់​អាយុ ៤ ទៅ ៦ ខែ នៅពេល​ដែល​អាហារ​មាន​ជាតិ​ដែក ត្រូវបាន​គេ​ណែនាំ ឲ្យ​ញ៉ាំ​។
-​    ​កុមារ​ដែល​មាន​អាយុ​ពី ៧ ទៅ ១១ ខែ ត្រូវការ ១១ មី​លី​ក្រាម នៃ​ជាតិ​ដែក​ក្នុង​មួយថ្ងៃ​។ កុមារ​ដែល​មាន​អាយុ​ក្រោម​មួយ​ឆ្នាំ គួរតែ​ត្រូវបាន​ផ្តល់​អាហារ ដែល​មាន​ជាតិ​ដែក បន្ថែម​ពីលើ​ទឹកដោះគោ​។​
-​    ​កុមារ​តូចៗ ត្រូវការ ៧ មី​លី​ក្រាម នៃ​ជាតិ​ដែក​ក្នុង​មួយថ្ងៃៗ​។ កុមារ​ដែល​មាន​អាយុ​ពី ៤ ទៅ ៨ ឆ្នាំ ត្រូវការ ១០ មី​លី​ក្រាម ខណៈ​ដែល​កុមារ​ធំ ដែល​មាន​អាយុ​ពី ៩ ទៅ ១៣ ឆ្នាំ ត្រូវការ ៨ មី​លី​ក្រាម​វិញ​ក្នុង​មួយ​ថ្ងៃៗ​
-​    ​ក្មេងប្រុស​វ័យ​ជំទង់ គួរតែ​ត្រូវបាន​ផ្តល់ឲ្យ ១១ មី​លី​ក្រាម នៃ​ជាតិ​ដែក​ក្នុង​មួយថ្ងៃ ហើយ​ក្មេង​ស្រី​វ័យ​ជំទង់ គួរតែ​ត្រូវបាន​ឲ្យ ១៥ មី​លី​ក្រាម​។ (​មនុស្ស​វ័យ​ជំទង់ គឺជា​ពេល​ដែល​លូតលាស់ ហើយ​ក្មេង​ស្រី​ជំទង់ ត្រូវការ​ជាតិ​ដែក​បន្ថែម ដើម្បី​ជំនួស​នូវ​អ្វី ដែល​ពួកគេ​បាន​បាត់បង់ ពី​ការ​មក​ឈាម​រដូវ​)​។​
-​    ​អ្នក​ហាត់​កាយ​សម្ព័ន្ធ ដែល​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងៗ ទំនង​ជា​បាត់បង់​ជាតិ​ដែក ហើយ​អាច​ត្រូវការ​ជាតិ​ដែក​បន្ថែម នៅក្នុង​ចំណីអាហារ​របស់​ពួកគេ​៕

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។