ដំណើរ​ការ​របស់​ប្រភេទ​មេរោគ​នីមួយៗ នៅ​លើ​បណ្តាញ​អ៊ីនធើណែត ដែល​អ្នក​ត្រូវ​តែ​ស្វែងយល់!

ប្រហែលជាមាន មិត្តអ្នកអាន ជាច្រើនឆ្ងល់ថា ហេតុអី មេរោគវា មានឈ្មោះ ស្រាប់ទៅហើយ ចាំបាច់ ចែកចេញ ជាប្រភេទ ធ្វើអីទៀត? តាមពិតទៅ មេរោគវា ពិតជាមាន ឈ្មោះរបស់វា ក៏ពិតមែន ទៅតាម ឈ្មោះដែលអ្នក បង្កើតចង់ដាក់ ប៉ុន្តែវាក៏បាន បែងចែក ទៅតាមប្រភេទ របស់វា ហេតុនេះ ​ហើយទើប ប្រភេទនីមួយៗ វាក៏មាន ឈ្មោះសម្គាល់ របស់វា ដោយសារ តែវាមាន តួនាទីខុសៗ ពីគ្នា មិនថាមេរោគ លើកុំព្យូទ័រ ឬ លើឧបករណ៍ ដទៃទេ។

ដំណើរ​ការ​របស់​ប្រភេទ​មេរោគ​នីមួយៗ នៅ​លើ​បណ្តាញ​អ៊ីនធើណែត ដែល​អ្នក​ត្រូវ​តែ​ស្វែងយល់!

នៅថ្ងៃនេះ ខេមបូរីផត នឹងធ្វើការ រៀបរាប់ ពីតួនាទី និង ភាពខុសគ្នា រវាងប្រភេទ មេរោគនីមួយៗ ថាតើវាមាន លក្ខណៈនិង សកម្មភាព ខុសគ្នា ដូចម្តេចខ្លះ? តែអ្វីដែល ខេមបូ លើកយក មកនេះ មិនបានរៀបរាប់ អស់នោះទេ ព្រោះអី ប្រភេទមេរោគ វាពិតជា មានច្រើន ដូច្នេះ យើងគ្រាន់តែ លើកយក ប្រភេទមេរោគ ដែលតែងតែ ចេញមុខ ច្រើនជាងគេ និង ល្បីៗប៉ុណ្ណោះ ដែលមាន ដូចខាង ក្រោមនេះ៖

  • Botnet

ដំណើរ​ការ​របស់​ប្រភេទ​មេរោគ​នីមួយៗ នៅ​លើ​បណ្តាញ​អ៊ីនធើណែត ដែល​អ្នក​ត្រូវ​តែ​ស្វែងយល់!

វាជាប្រភេទ មេរោគ សម្រាប់ធ្វើការ DDos ដ៏ធំ ដែលពពួក Hacker បានបង្កប់ វានៅលើ កម្មវិធីផ្សេងៗ ហើយចម្លង ទៅកាន់ កុំព្យូទ័រ ដែលភ្ជាប់ អ៊ីនធើណែត អោយបានច្រើន បន្ទាប់មកគេ នឹងបញ្ជា កុំព្យូទ័រទាំងអស់ ដែលរងគ្រោះ ដោយសារ មេរោគនេះ ដើម្បីវាយ ប្រហារគេហទំព័រ ឬ Server ធំៗជាដើម មិនអោយបើក ចេញ និង ដំណើរការ។

  • Worms

ដំណើរ​ការ​របស់​ប្រភេទ​មេរោគ​នីមួយៗ នៅ​លើ​បណ្តាញ​អ៊ីនធើណែត ដែល​អ្នក​ត្រូវ​តែ​ស្វែងយល់!

មេរោគនេះ វាជាប្រភេទ ដែលមាន សមត្ថភាពក្នុងការ បង្កើតដោយ ខ្លួនឯង ជាបន្ត បន្ទាប់ពី មនុស្សដែលបាន បង្កើតវាដំបូង។ គោលបំណង របស់វា និង តួនាទី របស់វា សម្រាប់ចម្លង និង បង្កើតអោយ មានកាន់តែ ច្រើនឡើងៗ តាមរយៈ បណ្តាញ អ៊ីនធើណែត ពីកុំព្យូទ័រ មួយទៅ កុំព្យូទ័រ មួយទៀត រហូតដល់ ធំទៅៗ។ មេរោគនេះ មិនត្រឹមតែ អាចបង្កប់ ខ្លួនតាមរយៈ

កុំព្យូទ័រ នោះទេ វាក៏អាច រីករាលដាល ចូលទៅដល់ ប្រព័ន្ធដំណើរការ របស់គេហទំព័រ ផ្សេងៗទៀត ផងដែរ។ បច្ចុប្បន្ននេះ មិនសូវជា មានគេ ប្រើប្រាស់ មេរោគ ប្រភេទនេះ ដើម្បីធ្វើការ វាយប្រហារទេ លើកលែងតែ មានការ វាយប្រហារ តាមបណ្តាញ អ៊ីនធើណែត ពីសំណាក់ Hacker ជាក្រុមធំៗ ដូចជា Anonymous ជាដើម។ វាអាចនឹង កើតមាន ព្រោះអី ការបង្កើត មេរោគនេះ វាលឿនក៏ ពិតមែន តែត្រូវចំណាយ ពេលយូរ ដើម្បីរង់ចាំ លទ្ធផល របស់វា ដែលរីករាលដាល បានសម្រេច។​

  • Trojans

ដំណើរ​ការ​របស់​ប្រភេទ​មេរោគ​នីមួយៗ នៅ​លើ​បណ្តាញ​អ៊ីនធើណែត ដែល​អ្នក​ត្រូវ​តែ​ស្វែងយល់!

វាជាប្រភេទមេរោគដែល មិនអាច ធ្វើអោយ ខូចខាត ប្រព័ន្ធដំណើរ ការផ្សេងៗ លើឧបករណ៍ ដែលមាន វាឡើយ តែវា ជាប្រភេទ មេរោគ ដែលមាន សមត្ថភាពខ្ពស់ ក្នុងការ បង្កប់ខ្លួន ក្នុងកម្មវិធី ផ្សេងៗ​ ដែលហៅថា Backdoor។ Trojans វាអាច បង្កប់ខ្លួន និង សំងំចាំ ចាប់យក ឯកសារ ទិន្នន័យផ្សេងៗ ដែលអ្នកបង្កើតវា ចង់បាន ហើយបញ្ចូន ទៅកាន់ ពួកគេ តាមរយៈ Email ហើយមេរោគនេះ វាបែងចែក ជាច្រើនបក្សពួក ផងដែរ។

  • Adware

ដំណើរ​ការ​របស់​ប្រភេទ​មេរោគ​នីមួយៗ នៅ​លើ​បណ្តាញ​អ៊ីនធើណែត ដែល​អ្នក​ត្រូវ​តែ​ស្វែងយល់!

Adware វាជាមេរោគ ដែលគេបង្កប់ សម្រាប់រកលុយ តែប៉ុណ្ណោះ ភាគច្រើន វាបង្កប់ខ្លួន នៅក្នុង កម្មវិធីដោយ ឥតគិតថ្លៃ ដើម្បីងាយស្រួល អោយគេ ទាញយក និង លោតចេញមក នូវផ្ទាំង ផ្សព្វផ្សាយ ពាណិជ្ជកម្មផ្សេងៗ។ មេរោគនេះ វាមិន ប៉ះពាល់ ប្រព័ន្ធដំណើរការ អ្វីឡើយ តែវាមាន ភាពស្មុគស្មាញ ប្រសិនបើអ្នក កំពុងតែ ត្រូវបាន មេរោគនេះ វាយប្រហារ ដោយសារតែ វាលោត ផ្ទាំងផ្សព្វផ្សាយ ពាណិជ្ជកម្ម ច្រើន ហើយពិបាក ក្នុងការ លុបចេញ មែនទេន។

  • Spyware

ដំណើរ​ការ​របស់​ប្រភេទ​មេរោគ​នីមួយៗ នៅ​លើ​បណ្តាញ​អ៊ីនធើណែត ដែល​អ្នក​ត្រូវ​តែ​ស្វែងយល់!

ចំណែកឯ Spyware វិញវាជាប្រភេទ មេរោគដែល លួចទិន្នន័យលើ Browser ភាគច្រើន វាបង្កប់ខ្លួន នៅក្នុងកម្មវិធី ដោយឥត គិតថ្លៃ វាមានតួនាទី លួចទិន្នន័យលើ Browser របស់អ្នក ដូចជា Chrome ឬ Firefox ជាដើម បញ្ចូនទៅកាន់ អ្នកបង្កើត មេរោគ ដែលភ្ជាប់នឹង មេរោគប្រភេទនេះ។ មេរោគនេះ វាអាចនឹងមិន ដំណើរការ ប្រសិនបើអ្នក បង្កើតវា មិនបាន ព្យាយាម តាមដានវា ដូច្នេះមិនសូវ ជាមាន ការព្រួយបារម្ភ ខ្លាំងណាស់ ណាឡើយ។

  • Spam

ដំណើរ​ការ​របស់​ប្រភេទ​មេរោគ​នីមួយៗ នៅ​លើ​បណ្តាញ​អ៊ីនធើណែត ដែល​អ្នក​ត្រូវ​តែ​ស្វែងយល់!

វាជាមេរោគ ដែលវាយប្រហារ តាមរយៈ Email ហេតុដូច្នេះហើយ ទើប Gmail និង Yahoo បង្កើតប្រអប់មួយ មានឈ្មោះថា Spam សម្រាបការពារ នៅពេលដែល សារចេញ មកពីប្រភព មិនច្បាស់លាស់ វានឹងលោត ចូលប្រអប់ Spam ដើម្បីងាយស្រួល អោយម្ចាស់ Email ការពារខ្លួន។ សព្វថ្ងៃនេះ ​គេមិនសូវ ជ្រើសរើស មេរោគ ប្រភេទនេះ ដើម្បីធ្វើការ វាយប្រហារឡើយ ដោយសារ តែគេមាន វិធានការ ការពារវាបានច្រើន។

តាមពិតទៅនៅមាន ប្រភេទមេរោគ ជាច្រើនទៀត ដែលអ្នកត្រូវ យល់ដឹង យើងខ្ញុំនឹង ខិតខំ ស្រាវជ្រាវ ដើម្បីចែករំលែក ចំណេះ ដឹងដល់ ប្រិយមិត្ត នៅពេល ក្រោយៗទៀត ដើម្បីអោយ អ្នកទាំងអស់គ្នា អាចស្វែងយល់ បានដោយ ខ្លួនឯង ហើយចេះ ការពារខ្លួន បានល្អ។ ប្រសិនបើ មានចម្ងល់ ឬ មតិយោបល់ ផ្សេងៗ អ្នកអាច Comment នៅខាង ក្រោមនេះបាន។

  • ដោយ: Meng
  • 2:40 PM, 08 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ