Beckham និង Zidane នឹងក្លាយ​ជានិមិត្ត​រូបនៃ World Cup វ័យចាស់

ក្រុងឡុងដ៍៖ អតីតតារាបាល់ទាត់ឆ្នើមរបស់ FIFA កីឡាករ David Beckham ជនជាតិអង់គ្លេស និង Zindine Zidane របស់បារាំង នឹងក្លាយជានិមិត្តរូបរបស់ព្រឹត្តិការណ៍ World Cup វ័យចាស់ដែលគ្រោងនឹងរៀបចំឡើងនៅដើមឆ្នាំ២០១៧ ខាងមុខនេះហើយ ដោយប្រទេសមិចស៊ិកធ្វើម្ចាស់ផ្ទះដំបូងគេ ។

ព្រឹត្តិការណ៍ដែលទើបតែបង្កើតថ្មីរបស់ FIFA នេះដែរ គឺយកតែកីឡាករចាស់ៗលេងតែប៉ុណ្ណោះ ពោលគឺមានអាយុចាប់ពី៣៥ឆ្នាំ ដល់៤៥ឆ្នាំ ដោយមានឆ្នាំដំបូងមាន១២ក្រុមក្នុងនោះមាន៤ក្រុមមកពីតំបន់អាម៉េរិក ៦ក្រុមមកពីអឺរ៉ុប ១ក្រុម មកពីទ្វីបអាហ្រ្វិក និង១ក្រុមទៀតមកពីទ្វីបអាស៊ី ។
អតីតអ្នកចាំទីក្នុងក្រុមជម្រើសជាតិមិចស៊ិក Jorge Campos បានថ្លែងប្រាប់ BBC ថា “គោលបំណងនៃការរៀបចំព្រឹត្តិ ការណ៍នេះឡើង គឺដើម្បីអនុញ្ញាតឲ្យកីឡាករល្បីចាស់ៗបានចូលលេងបាល់ទាត់ម្តងទៀតរួមមានអតីតតារាឆ្នើម David Beckham, Zindine Zidane និង Ronaldo ប្រេស៊ីលជាដើម ។ លើសពីនេះទៀត អ្នករាល់គ្នាក៏ចង់ឃើញតារាល្បី របស់អាហ្សង់ទីន Diego Maradona តែប្រហែលជាមិនអាចលេងបានទេ ដោយសារចាស់ពេក” ។

តែយ៉ាងណាក៏ដោយ ទាក់ទងទៅនឹង FIFA ដែលមានតួនាទីរៀបចំព្រឹត្តិការណ៍ប្រកួតនេះឡើង មិនបានបញ្ជាក់លម្អិត ពីបែបផែននៃការប្រកួត និងត្រូវជ្រើសរើសក្រុមណាមកប្រកួតនោះទេ ក្រៅពីក្រុមមកពីតំបន់ណាត្រូវបានកំណត់ហើយ នោះ និងប្រទេសណាត្រូវធ្វើម្ចាស់ផ្ទះបន្ត ក្រោយពីប្រទេសមិចស៊ិកឡើយ ៕