កីឡាករថៃ ឆ្លងដែន ណាត់ជួប សែន រ៉ាដេ និង រិទ្ធ អារុណ លើសង្វៀន SEA-TV

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតក្បាច់គុនបុរាណខ្មែរលក្ខណៈ មិត្តភាពអន្តរជាតិនៅលើសង្វៀន SEA-TV នារសៀលថ្ងៃ អាទិត្យ ទី១១ ខែតុលា ឆ្នាំ២០១៥ ខាងមុខនេះ មាន៤ប្រកួតក្នុងនោះ អ្នកប្រដាល់កម្ពុជា២រូប ត្រូវប៉ះអ្នកប្រដាល់២រូប ដូចគ្នា គឺអ្នកប្រដាល់កម្ពុជា សែន រ៉ាដេ ក្លឹបកសិកម្ម នឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Sakot Phach ក្នុងទម្ងន់៥២ គ.ក្រ ស្របពេលដែលមិត្តរួមជាតិអ្នកប្រដាល់ រិទ្ធ អារុណ សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវជួបអ្នកប្រដាល់ ថៃ Super Chhai ក្នុងទម្ងន់ ៦៤ គ.ក្រ ។

អ្នកប្រដាល់វ័យក្មេង សែន រ៉ាដេត ជាអ្នកប្រដាល់ប្រើគ្រប់កលល្បិច ហើយសមត្ថភាពកណ្ដាប់ដៃរបស់គេ វាយចេញ រហ័សណាស់ ហើយជង្គង់ កែង និងផ្លែរបស់ សែន រ៉ាដេត ក៏មានផ្លែល្អដែរ ប៉ុន្តែមានសមត្ថភាពខ្ពស់អាចនឹងទាក់ទាញ ជាងទម្ងន់ធ្ងន់ធំៗ ហើយក៏ជាឱកាសផ្តល់ដល់អ្នកប្រដាល់វ័យក្មេងរបស់កម្ពុជាបានស្គាល់ ប្រកួតលក្ខណៈមិត្តភាពអន្តរ ជាតិទៀតផង ។

ចំពោះ Sakot Phach ជាអ្នកប្រដាល់មានកណ្ដាប់ដៃធ្ងន់ រហ័ស ជាពិសេសស្នៀតជើងរបស់ Sakot Phach អាច បញ្ចេញបានភ្លាមៗ ស្របជាមួយដៃ តែបើគូប្រកួតខ្លាំងដែរ នោះចិត្ត Sakot Phach ស្រុតចុះតែម្ដង ។ សែន រ៉ាដេត ធ្លាប់ប្រកួតបាន ២៩ដង ឈ្នះ២១ ចាញ់៧ មិនដែលស្មើ និង Sakot Phach វិញប្រកួតបាន ៤៥ដង ឈ្នះ៤១ ចាញ់ ៤ និងមិនដែលស្មើឡើយ ។

ចំណែកអ្នកប្រដាល់ថៃគ្រប់រូប តែងតែរារែកក្នុងការតស៊ូជាមួយ រិទ្ធ អារុណ តែពេលនេះ Super Chhai ប្រកួតលើក នេះមិនគិតពីចាញ់ ឬឈ្នះទេ ព្រោះជារឿងធម្មតា ។ រិទ្ធ អារុណ ធ្លាប់ផ្តួលអ្នកប្រដាល់ជនជាតិថៃជាច្រើនរូបឲ្យសន្លប់ ក្រោមថ្វីដៃរបស់ខ្លួន ហើយអ្នកប្រដាល់ បាង កាយ៉ាក មានស្នៀតវាយល្អ ។ កីឡាករថៃ Super Chhai ជាអ្នកប្រដាល់ មានកណ្ដាប់ដៃធ្ងន់ រហ័ស ជាពិសេសស្នៀតជើងរបស់ Super Chhai អាចបញ្ចេញបានភ្លាមៗ ស្របជាមួយដៃ តែបើគូ ប្រកួតខ្លាំងដែរ ។ រិទ្ធ អារុណ មានប្រកួតបាន ១០៣ដង ឈ្នះ៨៥ ចាញ់១៦ និងស្មើ២ដង ចំណែក Super Chhai វិញប្រកួតបាន៨៨ដង ឈ្នះ៧៨ ចាញ់១០ មិនដែលស្មើឡើយ ។

ចំពោះអ្នកប្រដាល់ សង គង់ ក្លឹបអេភូថងកីឡាប៉ះអ្នកប្រដាល់ សំណាង ឌីណា ក្លឹបដួងសែនសុខគុនខ្មែរក្នុងប្រភេទ ទម្ងន់ ៥៤គ.ក្រ និងអ្នកប្រដាល់ ឈុន បូរីយ៉ា ប្រកួតជាមួយអ្នកប្រដាល់ ម៉ី ស៊ីផាត់ ក្លឹបម្កុថរាជសីហ៍ក្នុងប្រភេទទម្ងន់ ៦៣.៥ គ.ក្រ ៕

កីឡាករថៃ ឆ្លងដែន ណាត់ជួប សែន រ៉ាដេ និង រិទ្ធ អារុណ លើសង្វៀន SEA-TV

កីឡាករថៃ ឆ្លងដែន ណាត់ជួប សែន រ៉ាដេ និង រិទ្ធ អារុណ លើសង្វៀន SEA-TV