កីឡាក្បាច់គុន​ល្បុក្កតោ ចូលរួមប្រកួត​ក្នុងពិធីបុណ្យ​សមុទ្រឆ្នាំនេះ

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃពិធីបុណ្យសមុទ្រ នឹងធ្វើនៅទីរួមខេត្តកំពត សម្រាប់ឆ្នាំ២០១៥នេះ ដោយក្នុងពិធីនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដាក់កីឡាចំនួន១១ប្រភេទ ដើម្បីបង្ហាញភ្ញៀវជាតិ និងអន្តរជាតិដែលចូលរួមទស្សនា នៅក្នុងពិធីបុណ្យប្រចាំឆ្នាំដ៏ធំមួយនេះ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ពិធីបុណ្យដែលមានរយៈពេល៣ថ្ងៃ គឺចាប់ថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ មិនត្រឹមតែមានសកម្មភាពការប្រកួតកីឡាប៉ុណ្ណោះទេ ថែមទាំងមានកម្មវិធីសិល្បៈទៀតផង ។

ជារៀងរាល់ឆ្នាំប្រភេទកីឡាប្រដាល់ក្បាច់បូរាណខ្មែរ តែងតែមានក្នុងកម្មវិធីបុណ្យនេះ ដោយឡែកឆ្នាំនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដាក់ក្បាច់គុនល្បុក្កតោដែលជាសម្បត្តិវប្បធម៌អរូបិយ៍ពិភពលោកនោះ ក្បាច់គុនល្បុក្កតោនេះត្រូវបញ្ចូលជំនួសវិញ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ និងភ្ញៀវអន្តរជាតិ បានស្គាល់ក្បាច់គុនល្បុក្កតោ ។

ចំណែកកីឡា ១០ប្រភេទរួមមាន ទូកក្ដោង ចំបាប់បុរាណ ចំបាប់បុរាណកូរ៉េ (Ssireum) ប្រណាំងទូក ប្រណាំងកង់ រត់ប្រណាំង លោតឆ័ត្រ បាល់ទះឆ្នេរខ្សាច់ អុកចត្រង្ក និងកីឡាអេឡិចត្រូនិច ៕

កីឡាក្បាច់គុន​ល្បុក្កតោ ចូលរួមប្រកួត​ក្នុងពិធីបុណ្យ​សមុទ្រឆ្នាំនេះ

កីឡាក្បាច់គុន​ល្បុក្កតោ ចូលរួមប្រកួត​ក្នុងពិធីបុណ្យ​សមុទ្រឆ្នាំនេះ