៥យ៉ាងដែល​បញ្ជាក់ថា ស្នេហារបស់អ្នក​មិន​មែន​ជាស្នេហ៍ពិតឡើយ

ពាក្យថា ស្នេហា​ មួយមាត់ពិត​ជាពិបាកនឹងពន្យល់ឲ្យបាន​ក្បោះក្បាយខ្លាំងណាស់ ដូច្នេះអ្នក​គួរតែស្វែងយល់​ដោយខ្លួនឯង។ ស្នេហា​ភាគច្រើន​ផ្អែមល្អែម​តែ​ដំបូង​លុះក្រោយ​មក​បែរ​ត្រូវបែក​បាក់​គ្នា​ក៏មាន។ ចំណែក​ឯស្នេហាសាមញ្ញៗ​ខ្លះទៀតគ្មានជាទីពឹង​សោះ តែបែរ​ជាបាន​រស់នៅជាមួយគ្នា​យូរអង្វែង​វិញ។ តើវាអាច​ប្រព្រឹត្តទៅ​រួចដោយ​របៀបណា? ខាង​​ក្រោមនេះ​ជាអ្វីដែល​យើងគិត​ថា មិន​មែនជា​ស្នេហា៖
 
៥យ៉ាងដែល​បញ្ជាក់ថា ស្នេហារបស់អ្នក​មិន​មែន​ជាស្នេហ៍ពិតឡើយ
ចំណង់តណ្ហា
នៅពេលដែល​អ្នកចាប់ចិត្ត​នឹងអ្នក​ណាម្នាក់​ខ្លាំងពេក អ្នក​នឹងងាយ​ជាប់​អន្ទាក់​របស់គេខ្លាំងណាស់។ ហើយ​ការមើលឃើញតែ​សម្រស់ខាងក្រៅ​នេះដោយសារតែ​ចំនងតណ្ហា មិនមែន​ជា​ស្នេហា​ពិតឡើយ។
ស្រឡាញ់ដើម្បីទាញយក​ប្រយោជន៍ពីគ្នា
ប្រសិនបើ​​គាត់​​ប្រឹងដាក់ចិត្ត​ស្រឡាញ់អ្នក​​ដើម្បីតែ​ចង់​បានផលប្រយោជន៏​ពីអ្នក នេះមិនមែន​ហៅថា ស្នេហា​ឡើយ។ យកល្អគួរតែ​គិត​ឲ្យបាន​ច្បាស់មុន​នឹង​ទទួលយកស្នេហាមួយ​នេះ។
ចង់បាន​របស់ជាកម្មសិទ្ធិផ្ទាល់ខ្លួន
អ្នកនឹង​មានអារម្មណ៏​ល្អ នៅពេលគូស្នេហ៏​របស់អ្នកចង់​បានរបស់​អ្វីមួយ​ជាកម្មសិទ្ធិ ប៉ុន្តែមិន​យូរទេ អ្នកនឹង​ដឹងថា​​វាមិនមែន​ជាស្នេហាឡើយ។ ការ​ចង់បាន​ភាព​ជាកម្មសិទ្ធិ​ផ្តាច់មុខ​នៅក្នុង​​សេចក្តី​ស្នេហា ជាសញ្ញា​មួយបង្ហា​ពីភាពគ្មាន​ទំនុក​ចិត្តលើ​សេ្នហា។
ការចង់ត្រួតត្រា
ស្នេហាពិតគ្មាន​អ្នកណាត្រួតត្រា​លើអ្នក​ណាឡើយ។ ប្រសិនបើ​អ្នកទាំងពីរ​ចង់ត្រួតត្រាគ្នា ដូច្នេះ​គួរតែដោះស្រាយ​វាឲ្យ​បានឆាប់។
គំនុំ​សងសឹក
ស្នេហាពិត​ត្រូវចេះអត់​ឱនឲ្យគ្នា។ ប្រសិនបើ​អ្នកស្នេហានឹង​គេ ដោយសារតែ​ការ​ចង់សង​សឹកគ្នា​ទៅវិញទៅមក បាន​ន័យថា វាមិនមែនជា​ស្នេហាឡើយ៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ៥យ៉ាងដែល​បញ្ជាក់ថា ស្នេហារបស់អ្នក​មិន​មែន​ជាស្នេហ៍ពិតឡើយ