គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ កំពុង​តាម​ចែចូវ​តារា​បង្ហាញ​ម៉ូត​អាយុ​19​ឆ្នាំ

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ផ្សាយ​ថា គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ខ្សែបម្រើ​ប្រយុទ្ធ​នៅ​គ្រប់​រដូវ​កាល​របស់​ក្លិប «​ស្ដេច​ស​» Real Madrid កំពុង​តាម​ចែចូវ​តារា​បង្ហាញ​ម៉ូត​ដ៏​សិច​ស៊ី​អាយុ​១៩​ឆ្នាំ ។

របាយការណ៍​បញ្ជាក់​ថា នាង​ម៉ា​យ៉ា ដា​វី​ង តារា​បង្ហាញ​ម៉ូ​ដ​ជនជាតិ​ដា​ណឺ​ម៉ាក​អាយុ​១៩​ឆ្នាំ​រូប​នេះ គឺជា​គូស្នេហ៍​ថ្មី​ដែល​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់កំ​ពុង​តាម​ចែចូវ ហើយ​កាលពី​ខែសីហា កន្លង​មក ពួក​គេ​ក៏​ធ្លាប់​បណ្ដើរគ្នា​ដើរ​កម្សាន្ត​នៅ​ក្រុង​ម៉ា​ឌ្រី​ត នា​ថ្ងៃ​សម្រាក​ចុង​ស​ប្ដា​ហ៍​ដែរ​។

សម្ព័ន្ធភាព​របស់​អ្នក​ទាំង​២ គឺ​ស្គាល់គ្នា​តាម​រយៈ​បណ្ដាញ​សង្គម Facebook ដែល​ជា​ចំណុច​ចាប់ផ្ដើម​នៃ​ក្ដី​ស្រឡាញ់ ។ កាលពី​ស​ប្ដា​ហ៍​មុន តារា​បង្ហាញ​ម៉ូត​ខាងលើ​បាន​ចូល​ទស្សនាការ​ប្រកួត​យូ​ហ្វា ឆេ​ម​ពាន​លី​ក រវាង​ក្លិប​Real Madrid និង Malmo នៅ​ប្រទេស​ស៊ុ​យ​អែ​ត ទើប​ប្រព័ន្ធ​ផ្សព្វផ្សាយ​បង្ហាញ​ការ​យល់​ឃើញ​ថា ពួក​គេ​នៅ​តែ​មាន​សម្ព័ន្ធភាព​ជា​គូស្នេហ៍ ៕