​ធ្វើ​ម៉េច​ទើប រស់​បាន​យូរ​?

​ធ្វើ​ម៉េច​ទើប រស់​បាន​យូរ​?

​អាយុជីវិត ជា​អ្វី​ដែល​យើង​មិន​អាច​កំណត់​បាន ហើយ​បញ្ហា​សុខភាព ក៏​យើង​មិន​អាច​កំណត់​បាន​ដែរ​។ ប៉ុន្តែ មាន​រឿងរ៉ាវ និង​កត្តា​ជាច្រើន ដែល​យើង​អាចធ្វើ​បាន ដើម្បី​មាន​សុខភាព​ល្អ ហើយ​អាច​រស់​បាន​យូរ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​រៀបការ​
​អាពាហ៍ពិពាហ៍ អាច​កាត់បន្ថយ​អត្រា​មរណៈ​មុន​អាយុ ហើយ​អ្នក​ដែល​រស់​នៅ​មាន​សុភមង្គល អាច​រស់​បាន​យូរ​ជាង អ្នក​ដែល​លះលែងគ្នា​។​

​សប្បាយចិត្ត ហើយ​គ្មាន​ស្រេ្តស​
​សាកល្បង​ហាត់​យូហ្កា ឬ​ការ​សមាធិ ដើម្បី​បំបាត់​កង្វល់ និង​ទុក្ខ​លំបាក​នានា ដើម្បី​មាន​អាយុ​វែង​។​

​មើល​ទៅ​ក្មេង ឬ​មាន​សម្រស់​ស្រស់ស្អាត​
​ការមើល​ទៅ​ក្មេង ឬ​មាន​សម្រស់​ស្រស់ស្អាត អាច​ធ្វើឲ្យ​អ្នក​មាន​អាយុ​វែង ពីព្រោះ ភាពស្រស់ស្អាត​នេះ ធ្វើឲ្យ​អ្នក​ខិតខំ​ធ្វើ​អ្វី​ដែល​ល្អ និង​មាន​សុខភាព ដើម្បី​រក្សា​សម្រស់​របស់​អ្នក ដូចជា ការ​ហាត់ប្រាណ ញ៉ាំ​អាហារ​មាន​សុខភាព​ល្អ និង​ធ្វើខ្លួន​ឲ្យ​សប្បាយ​ចិត្ត​ជា​ដើម​។​

​មិន​នៅ​ឯកោ​
​អ្នក​ត្រូវ​តែ​សប្បាយ និង​មាន​ពេលវេលា​ច្រើន សម្រាប់​ក្រុម​គ្រួសារ មិត្តភក្តិ ជាពិសេស សម្រាប់​ខ្លួនឯង​។​

​ដឹង​ពី​សារៈប្រយោជន៍ នៃ​ការរត់​
​ការ​ហាត់ប្រាណ ពិត​ជា​សំខាន់​ណាស់ សម្រាប់​សុខភាព​របស់​អ្នក បើ​អ្នក​ចង់​រស់នៅ​បាន​យូរ​។

​មានកូន​
​ប្រសិនបើ​អ្នក​ មាន​កូន មុន​អាយុ ៣០ ឆ្នាំ អ្នកនឹង​អាច​រស់​បាន​យូរ​ជាង មិត្តភក្តិ​របស់​អ្នក ដែល​ទើបតែ​មាន​កូន នៅ​អាយុ ៥០ ឆ្នាំ ឬ​គ្មាន​កូន​។ កូន ឬ​ចៅ ជួយ​ឲ្យ​អ្នកត​ស៊ូក្នុង​ជីវិត​។

​ធ្វើ​ម៉េច​ទើប រស់​បាន​យូរ​?

​មាន​ទំនាក់ទំនង​ល្អ​ក្នុង​សង្គម​
​ការប្រាស្រ័យ​ទាក់ទង​គ្នា ក៏​អាច​ជះឥទ្ធិពល ដល់​អាយុជីវិត​របស់​អ្នក​ដែរ​។ អ្នក​ដែល​មាន​មិត្តភក្តិ​រាប់អាន​ច្រើន អាច​រស់រាន​មានជីវិត​យូរ​ជាង មនុស្ស​ដែល​មិនសូវ​មាន​មិត្តភក្តិ​។​

​មាន​គោលដៅ និង​គោលបំណង​ច្រើន​
​មនុស្ស​នឹង​គិតថា ជីវិត កាន់តែ​មាន​ន័យ កាលណា​គេ​មាន​គោលដៅ និង​គោលបំណង​ច្រើន ហើយ​ខិត​ចំ​សម្រេច​វា​ឲ្យបាន​ច្រើន តាម​ដែល​អាច​ធ្វើទៅបាន​។​

​មិន​ធាត់​លើស​ទម្ងន់​
​មនុស្ស​ធាត់ ដែលមាន BMI លើសពី ៣៥ មាន ២៩ ភាគរយ នឹង​ស្លាប់​មុន​អាយុ​។ ស្តាប់​ទៅ​គួរឲ្យខ្លាច ប៉ុន្តែ វា​អាច​ជា​ការពិត​។​

​មិន​ប្រមឹក​ស្រា ប៉ុន្តែ ផឹក​តិចៗ​
​ស្រា មាន​ផល​ល្អ និង​ផល​អាក្រក់​។ វា​អាច​ធ្វើឲ្យ​រស់​បានយូរ ហើយក៏​អាច​សម្លាប់​អ្នក​ភ្លាម​បានដែរ​។​

​គេ​ង​បាន​គ្រប់គ្រាន់​
​ការ​គេង​លក់បាន​ស្កប់ស្កល់ និង​គ្រប់គ្រាន់ ពិតជា​អាច​បន្ត​អាយុជីវិត​របស់​អ្នក ឲ្យបាន​យូរ​ជាង​អ្នក​ដែល​គេង​បាន​តិច​។​។​

​ញ៉ាំ​ត្រី​
​ត្រី និង​ត្រី​សមុទ្រ សម្បូរ​ទៅដោយ​ខ្លាញ់ត្រី​អូ​ម៉េហ្កាបី ដែល​អាច​ពង្រឹង​ដល់​សុខភាព​របស់​អ្នក​៕​

​អត្ថបទ​ប្រែ​សម្រួល ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។