ហេតុអ្វី​អ្នក​ភ្នំពេញ​ចូល​ចិត្ត​ចិញ្ចឹម​សត្វ​បី​ប្រភេទ​នេះ?

ហេតុអ្វី​អ្នក​ភ្នំពេញ​ចូល​ចិត្ត​ចិញ្ចឹម​សត្វ​បី​ប្រភេទ​នេះ?

ត្រី ឆ្កែ និង ឆ្មា គេ​ច្រើន​ឃើញ​អ្នក​រស់​នៅ​ភ្នំពេញ​​មួយ​ចំនួន​ ចិញ្ចឹម​​ស្ទើរ​តែ​គ្រប់​ផ្ទះ ទោះ​បី​ជា​មិន​មាន​ទាំង​បី​ប្រភេទ​នេះ​ក៏​ យ៉ាងហោចណាស់​គេ​ចិញ្ចឹម​ឆ្កែ​មួយ​ក្បាល​ដែរ។

 

តើ​ហេតុអ្វី​អ្នក​ភ្នំពេញ​ចូល​ចិត្ត​ចិញ្ចឹម​ សត្វ​ ទាំង​បី​នេះ?

 

១. ឆ្កែ

 

យុវតី​ឈ្មោះ កញ្ញា ​ជា​និស្សិត​នៃ​ សាកលវិទ្យាល័យ​កម្ពុជា​បាន​ប្រាប់​ថា ឆ្កែ​ជា​សត្វ​ស្មោះ​ត្រង់​ ឆ្លាត ជួយ​មើល​សុវត្ថិភាព​ ឱ្យ​ម្ចាស់​ផ្ទះ។ មិន​តែ​ប៉ុណ្ណោះ ការ​ចិញ្ចឹម​ ឆ្កែ​ មិន​ខាត​ទីធ្លា​ច្រើន​ វា​អាច​ដេក​ក្នុង​ផ្ទះ​ដូច​ជា​មនុស្ស​ដែរ។ « ខ្ញុំ​ស្រឡាញ់​វា​ខ្លាំង​បំផុត ត្រង់​ភាព​ស្មោះ​ត្រង់​ របស់​វា ទោះ​បី​ជា​យើង​ ក្រ ឬ មាន​ក៏​វា​មិន​ដែល​ចោល​យើង​ដែរ!»។

 

 

ហេតុអ្វី​អ្នក​ភ្នំពេញ​ចូល​ចិត្ត​ចិញ្ចឹម​សត្វ​បី​ប្រភេទ​នេះ?

 

 

២. ឆ្មា

 

លោក ហេង លាង ជា​បុគ្គលិក​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​មួយ​កន្លែង​បាន​ប្រាប់​ថា មូលហេតុ​ដែល​លោក​ចិញ្ចឹម​ឆ្មា​ គឺ​ដើម្បី​បង្ក្រាប​កណ្ដុរ។ «យប់​ឡើង​កណ្ដុរ ចេញ​ពី​មាត់​លូ មុខ​ផ្ទះ​ចូល​កាត់​ ខោអាវ​ខូច​អស់! ដល់​បាន​ឆ្មា​មួយ​​ទៅ​ចិញ្ចឹម​ ដូច​ជា​ស្ងាត់​កណ្ដុរ​ខ្លះ»។

ការ​ចិញ្ចឹម​ឆ្មា​មិន​អស់​ចំណី​ច្រើន​ដូច​ ចិញ្ចឹម​ជ្រូក​នោះ​ទេ គ្រាន់​តែ​យក​សំណល់​បាយ​ដែល​​បរិភោគ​រួច​ ដាក់​ ឱ្យ​វា​ស៊ី​ ក៏​រស់​ដែរ។ លោក​ លាង បន្ថែម។

 

ហេតុអ្វី​អ្នក​ភ្នំពេញ​ចូល​ចិត្ត​ចិញ្ចឹម​សត្វ​បី​ប្រភេទ​នេះ?

 

 

 

៣. ត្រី

 

« វា​ស្អាត ហើយ​លម្អ​ផ្ទះ!» នេះ​ជា​ការ​ឆ្លើយ​តប​របស់ ស៊ីណា​បុគ្គលិក​ហាង​កាហ្វេ​មួយ​​កន្លែង​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ស៊ីណា​ក៏​យល់​ថា ​ជា​​ត្រី ប្រាំពីរ​ពណ៌​វា​ស៊ី​ដង្កូវ​ទឹក ​ដែល​ជា​ប្រភព​មូស​ខ្លា​ ចំណែក​ឯ​ចំណី​របស់​វា មិន​ថ្លៃ​ឡើយ។ ស៊ី​ណា​ក៏​បាន​បន្ត​ទៀត​ថា តាម​ជំនឿ​ក្បួន​ចិន​​ ចិញ្ចឹម​ត្រី​ពណ៌​មាស​​ដូច​ជា​ត្រី​កន្ទុយ​បី​ ក៏​នាំ​មក​នូវ​ហុងស៊ុយ​ល្អ​ដែរ ម្យ៉ាង​ទៀត​ពេល​ដែល​នាង​អផ្សុក​ នាង​នឹង​អង្គុយ​មើល​ត្រី​ដែល​ហែល​ទៅ​ហែល​មក ​ដើម្បី​ជា​ការ​កម្សាន្ត៕

 

 

ហេតុអ្វី​អ្នក​ភ្នំពេញ​ចូល​ចិត្ត​ចិញ្ចឹម​សត្វ​បី​ប្រភេទ​នេះ?

 

 

 

ចុះ​ចំណែក​ប្រិយមិត្ត​វិញ​​យល់​យ៉ាងណា​ដែរ?

 

 

អត្ថបទ៖ ណេង ណេង
រូប​ថត៖ ទូរសព្ទ​ដៃ