ប៉ូលិស២នាក់​ឃើញ​យន្តហោះ​ធ្លាក់ឆេះ ឆ្លៀត​​ Selfie ត្រូវ​បញ្ឈប់​ពី​ការងារ

ប៉ូលិស២នាក់​ឃើញ​យន្តហោះ​ធ្លាក់ឆេះ ឆ្លៀត​​ Selfie ត្រូវ​បញ្ឈប់​ពី​ការងារ

ជា​រឿង​កម្រ​នឹង​ជួបប្រទះ​មួយ មន្ត្រី​ប៉ូលិស​២រូប ដែល​ថត​ Selfie នៅ​កន្លែង​គ្រោះ​ថ្នាក់​ធ្លាក់​យន្ត​ហោះ​​គួរ​ឲ្យ​រន្ធត់​​មួយ​នៅ​តំបន់​មាត់​សមុទ្រ​ Shoreham ប្រទេស​អង់គ្លេស ​​​ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ​យ៉ាង​អាម៉ាស់​បំផុត។

 

ប៉ូលិស២នាក់​ឃើញ​យន្តហោះ​ធ្លាក់ឆេះ ឆ្លៀត​​ Selfie ត្រូវ​បញ្ឈប់​ពី​ការងារ

 

ប៉ូលិស​ទាំង​ពីរ​នាក់​មាន​អាយុ ២៣ឆ្នាំ និង​២៤ឆ្នាំ ​ត្រូវ​បា​ន​​គេ​ស៊ើប​អង្កេត​​​រក​ឃើញ​ថា​មាន​កំហុស បន្ទាប់​ពី​ពួកគេ​បាន​ផ្ញើ​វីដេអូ​ថត Selfie​​ ទៅកាន់​មិត្ត​រួម​ការងារ​ផ្សេង​ទៀត​នៅក្រុង​ Sussex។ ក្រោយ​ស្ដាប់​​​​ទោស​កំហុស​ខាង​វិន័យ អ្នក​ទាំង​ពីរ​​ត្រូវ​គេ​សម្រេច​បណ្ដេញ​ចេញ តែ​ពួកគេ​ជ្រើស​រើស​យក​ការ​លាលែង​ពី​មុខ​តួនាទី​មុន។
​​​​​

មេ​ប៉ូលិស Giles York ​ ប្រចាំ​ក្រុង​ Sussex ភាគ​អាគ្នេយ៍​ប្រទេស​អង់គ្លេស បាន​មាន​ប្រសាសន៍​ថា ​ប៉ូលិស​​ដែល​បាន​បម្រើ​ការ​ជាង២ឆ្នាំ​ទាំង​២រូប​នេះ​ បាន​សម្ដែង​អារម្មណ៍​សោក​ស្ដាយ និង​ទទួល​ស្គាល់​កំហុស ដែល​ពួកគេ​បាន​ប្រព្រឹត្តិ​​។ ប៉ុន្តែ​វា​​ជា​បញ្ហា​សម្រាប់​មន្ត្រី​ទាំង​ពីរ ដែល​បង្ហាញ​កាយវិការ​មិន​យោគ​យល់ និង​មិន​មាន​ក្ដី​មេត្តា ​​ចំពោះ​ជន​រង​គ្រោះ និង​​គ្រួសារ​ជន​រង​គ្រោះ។

 

បញ្ជាក់​ផង​ដែរ​ថា​ យន្ត​ហោះ​នេះ​​ដែល​ធ្លាក់​មាន​ឈ្មោះ Hawker Hun​​ter បានជួប​គ្រោះថ្នាក់​តាំង​ពី​ថ្ងៃ​ទី២២​ ខែ​សីហា​​មក​ម្ល៉េះ​ ដោយ​បាន​សម្លាប់​មនុស្ស ១១នាក់ ​ក្នុង​ពេល​សម្ដែង​ការ​ហោះ​ហើរនៅ​មាត់​សមុទ្រ​ Shoreham។ យ៉ាង​ណា​ក្ដី រឿងរ៉ាវ​ថត selfie នៃ​មន្រ្ដី​ប៉ូលិស​ទាំង​២រូប​ខាង​លើ ទើប​ត្រូវ​បាន​ដោះស្រាយ​ប៉ុណ្ណោះ៕

 

ប៉ូលិស២នាក់​ឃើញ​យន្តហោះ​ធ្លាក់ឆេះ ឆ្លៀត​​ Selfie ត្រូវ​បញ្ឈប់​ពី​ការងារ

 

ប៉ូលិស២នាក់​ឃើញ​យន្តហោះ​ធ្លាក់ឆេះ ឆ្លៀត​​ Selfie ត្រូវ​បញ្ឈប់​ពី​ការងារ

 

ចុច​អាន៖ មើល​ទិដ្ឋភាព​ដ៏​កម្រ​នៃ​ព្រលាន​យន្តហោះ​ថ្មី​របស់​កូរ៉េខាងជើង

 

 

ប្រែ​សម្រួល៖​ឡេង ​ភារុណ
ប្រភព៖ the sun