អាជ្ញាធរ​ភ្នំពេញ​ស្នើ​ឲ្យ​កំលាំង​សហការ​សំរួល​សន្តិសុខ​សណ្តាប់ធ្នាប់​ចរាចរណ៍​ឲ្យ​បាន​មុន​ការ​កកស្ទះ

រាជធានី​ភ្នំពេញ ៖ ​លោក​ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញក្នុង​នាមគណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​បាន​អំពាវនាវដល់​សមត្ថពាក់​ព​ន្ធ័​ក្រោម​ឱ​វាទ​ទាំងអស់ ជា​ពិសេស​ផ្នែកចរាចរត្រូវ​យកចិត្តទុកដាក់​រៀបចំ​សណ្តាប់ធ្នាប់​ចរាចរ​ឲ្យ​បាន​មុន កុំ​ទុក​ឲ្យ​ស្ទះ​ទើប​ទៅ​រៀបចំ​ជា​ក្រោយ​នោះ ពិតជា​លំបាក ដូច​ជា​នៅ​តាម​ច្រក​ចេញចូលរាជធានី​ភ្នំពេញ​មាន​ផ្លូវជាតិ​លេខ​១ លេខ​២ លេខ​៣ លេខ​៤ លេខ​៥ និង​ផ្លូវជាតិ​លេខ​៦​ជាដើម ដើម្បី​ជួយ​សម្រួលការ​កកស្ទះ​ឲ្យ​មាន​ភាព​ប្រសើ​រឡើង ។​

ការ​អំពាវនាវ​របស់​លោក​ឃួ​ង ស្រេង​ បែប​នេះ ធ្វើ​ឡើងនៅ​ក្នុង​កិច្ចប្រជុំ​ដាក់​ផែនការ​ការពារ និងពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​ ពិសេស​ផែនការ​រៀបចំ​សណ្តាប់ធ្នាប់​ចរាចរ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៥​នេះ កាលពី​ថ្ងៃ​ទី៧ ​តុលា​ ២០១៥​៕
        ​