ឆន សុវណ្ណរាជ ធ្វើ​ខួប​​​ផ្គួប​ការ​ស្រលាញ់​ជាមួយ​ក្មេង​កំព្រា​

ឆន សុវណ្ណរាជ ធ្វើ​ខួប​​​ផ្គួប​ការ​ស្រលាញ់​ជាមួយ​ក្មេង​កំព្រា​

តារា​ចម្រៀង​បែប​យុវវ័យ​ លោក ឆន សុវណ្ណរាជ ទើប​បង្ហោះ​រូបភាព​មួយ​ចំនួន​ថ្ងៃ​ខួប​កំណើត​លើ​បណ្ដាញ​សង្គម​ Facebook ដោយ​បាន​យក​អំណោយ​ទៅ​ចែក​ជូន​កុមារ​កំព្រា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មួយ​កន្លែង។ “អូហ៍! អូន​រូប​ហ្នឹង​​បង​ធ្វើ​តាំងពី​ថ្ងៃ ០២ សប្ដាហ៍​មុន​ម្ល៉េះ។ តាមពិត​ថ្ងៃ​កំណើត​ពិត​ប្រាកដ​របស់​លោក​គឺ​នៅ​ថ្ងៃ ១០ ខែ ១០ នេះ​ទេ តែ​មកពី​ថ្ងៃ​នឹង​បង​រវល់​ទើប​បាន​ជា​អ្នក​គាំទ្រ​នាំ​គ្នា​ធ្វើឲ្យ​បង​ថ្ងៃ​នោះ​តែម្ដង​ទៅ ហើយ​នេះ​ជា​បំណង​ដែល​បង​ចង់​ធ្វើ​យូរ​មក​ហើយ។”

 

ឆន សុវណ្ណរាជ ធ្វើ​ខួប​​​ផ្គួប​ការ​ស្រលាញ់​ជាមួយ​ក្មេង​កំព្រា​

 

គណៈកម្មការ Cambodia Idol រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​ដែល​លោក​ធ្វើ​បែបនេះ​មិនមែន​ជា​ការ​សម្ដែង ឬ​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​អ្វី​ទេ តែ​វា​ជា​ការ​ចង់​ចែក​រំលែក​ក្ដី​ស្រលាញ់​ដែល​លោក​មាន​ចំពោះ​ប្អូន​ៗ​កំព្រា ​ដែល​ខ្វះខាត​ប៉ុណ្ណោះ។ ជាពិសេស​តារា​ប្រុស​ជួរ​មុខ​ក្នុង​ផលិតកម្ម​រស្មី​ហង្សមាស​បាន​ឲ្យ​ដឹង​ទៀត​ថា លោក​មិន​រើសអើង​អង្គការ​ណា​ទេ​ឲ្យតែ​រដ្ឋាភិបាល​ទទួល​ស្គាល់​ត្រឹមត្រូវ ហើយ​មាន​ឱកាស​លោក​នឹង​ជួយ​ភ្លាម​តាម​លទ្ធភាព​ដែល​ខ្លួន​មាន។

 

“នេះ​ជា​ខួប ៣០ ឆ្នាំ របស់​ខ្ញុំ ចឹង​ហើយ​ទើប​ខ្ញុំ និង ​ក្រុម​អ្នក​គាំទ្រ​បាន​យក​អំណោយ​តិចតួច​ទៅ​ជូន​មណ្ឌល​កុមារ​កំព្រា មាន​ទីតាំង​នៅ​ភូមិ គៀនឃ្លាំង នៅ​ជិត​ជ្រោយចង្វា​រាជធានី​ភ្នំពេញ តែ​ខ្ញុំ​មិន​បាន​ចាំ​ឈ្មោះ​អ្វី​ទេ​ដោយ​​មាន​ប្អូន​ៗ​ជាង ៤០ នាក់។ ក្នុង​នោះ​រួម​មាន​ថវិកា​ផ្ទាល់​ខ្លួន​ខ្ញុំ​បន្តិចបន្តួច​ជា​ទឹកចិត្ត​របស់​បង​ផ្ទាល់ អំណោយ​សប្បុរសជន និង ​មាន​ការ​ធ្វើ​អាហារ​ញ៉ាំ​ជុំគ្នា​នៅ​ទី​នោះ​ផង​ដែរ។”

 

ឆន សុវណ្ណរាជ ធ្វើ​ខួប​​​ផ្គួប​ការ​ស្រលាញ់​ជាមួយ​ក្មេង​កំព្រា​

 

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ថ្មី​ៗ​នេះ​ម្ចាស់​បទ “ទីក្រុង​គ្មាន​មេឃ” ទើប​បាន​ចូលរួម​កម្មវិធី​មួយ​នៅ​សាលា​តិចណូ ដើម្បី​ស្វែងរក​ថវិកា​ជូន​មណ្ឌល​កុមារ​កំព្រា NACA ដែល​គ្រប់គ្រង​ដោយ​លោកតា ហ៊្វុយសូ ដែរ ហើយ​នេះ​ជា​លើក​ទី​បី​ហើយ​ក្នុង​ឆ្នាំ ២០១៥ ដែល​លោក​បាន​ទៅ​ជួយ​ប្អូន​ៗ​កុមារ​កំព្រា។

 

រាជ បាន​បន្ត​ទៀត​ថា​គោល​បំណង​ក្នុង​ការ​ធ្វើ​នេះ​គឺ​ដើម្បី​ឲ្យ Fan ក៏​ដូច​ជា​បងប្អូន​មួយ​ចំនួន​ដែល​មាន​ម៉ាក់ប៉ា​ជា​អ្នក​គ្រប់គ្រង​សុំ​កុំ​ទាមទារ​អ្វី​ដែល​ហួសហេតុ​ពេក ហើយ​ឲ្យ​សម្លឹង​ទៅ​មើល​ប្អូន​ៗ​ទាំង​នោះ​ទៅ​ថា​ពួកគាត់​គ្មាន​ឪពុក-ម្ដាយ តែ​ពួកគាត់​នៅ​តែ​តស៊ូ​បាន​គ្រប់​ពេល​វេលា៕

 

ឆន សុវណ្ណរាជ ធ្វើ​ខួប​​​ផ្គួប​ការ​ស្រលាញ់​ជាមួយ​ក្មេង​កំព្រា​

 

ឆន សុវណ្ណរាជ ធ្វើ​ខួប​​​ផ្គួប​ការ​ស្រលាញ់​ជាមួយ​ក្មេង​កំព្រា​

 

ឆន សុវណ្ណរាជ ធ្វើ​ខួប​​​ផ្គួប​ការ​ស្រលាញ់​ជាមួយ​ក្មេង​កំព្រា​

 

ឆន សុវណ្ណរាជ ធ្វើ​ខួប​​​ផ្គួប​ការ​ស្រលាញ់​ជាមួយ​ក្មេង​កំព្រា​

 

ឆន សុវណ្ណរាជ ធ្វើ​ខួប​​​ផ្គួប​ការ​ស្រលាញ់​ជាមួយ​ក្មេង​កំព្រា​

 

អត្ថបទ៖ទ្រី រ៉ាវី

រូបភាព៖Facebook