ពេជ្រ អា​វី​ហ្សា​នៅ​អាល័យ​ស្នេហ៍​ចាស់​

ពេជ្រ អា​វី​ហ្សា​នៅ​អាល័យ​ស្នេហ៍​ចាស់​

​រាជធានី​ភ្នំពេញ : បន្ទាប់ពី​ល្បី​ថា កញ្ញា ពេជ្រ អា​វី​ហ្សា ឧស្សាហ៍​ផ្ទុះ​រឿង​រកាំរកូស​ជាមួយ​សង្សារ​របស់​នាង​ជា​កូនអ្នកមាន ទ្រព្យសម្បត្ដិ​ស្ដុកស្ដម្ភ ដែល​អ្នកសិល្បៈ​និយម​ហៅ​ឈ្មោះ ហ៊ា​ហេង នោះមក​ក៏​លេច​ឮថា អ្នក​ទាំងពីរ​ឈានទៅដល់​ផ្លូវបំបែក​ក្រោយពី​ជួបគ្នា​មិនទាន់បាន​ពីរ​ឆ្នាំ​ផង​នោះ​។ មូលហេតុ​នៃ​ការផ្ទុះ​រឿង រ៉ាវ​ទាំងនោះ​ត្រូវបាន​គេ​ដឹងថា វា​កើតឡើង​ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ​ចេញពី​សង្សារ​នាង សូម្បីតែ​នាង​ទៅ​ចូល​ពិធីជប់លៀង​អ្នកសិល្បៈ​យូរ​បន្ដិច​ក៏​សង្សារ​នាង​មាន អារម្មណ៍​ខឹង​នាង​ដែរ​។​

 

​ចំណងស្នេហា​រវាង​តារា​សម្តែង កញ្ញា ពេជ្រ អា​វី​ហ្សា និង​សង្សារ​អ្នកជំនួញ​វ័យក្មេង​លោក ហ៊ា​ហេង បាន​បែក​គ្នា​ព្រោះ​មាន​លោក​ផ្កាយ​ពីរ​តាម​ជ្រែក​ស្នេហ៍​ក្តី ប៉ុន្តែ​នៅពេលនេះ ពេជ្រ អា​វី​ហ្សា បាន​ប្រាប់ថា ចំណង​ស្នេហ៍​ចាស់​របស់​នាង​នៅ​មិនទាន់​ដាច់​គ្នា​មួយរយ​ភាគរយ​នៅឡើយ​ទេ ពោលគឺ​ទំនាក់ទំនង​នាង និង​សង្សារ​ចាស់​នៅមាន​ប្រមាណ​ជា​៣០​ភាគរយ​ទៀត​។​

 

​កញ្ញា ពេជ្រ អា​វី​ហ្សា បានបញ្ជាក់​ប្រាប់ថា សព្វថ្ងៃនេះ​នាង​ពិត​ជាមាន​អារម្មណ៍​ស្មុគស្មាញ​ណាស់ ហាក់ដូចជា​ទៅមុខ​មិន​រួច​ទៅក្រោយ​មិនបាន ព្រោះ​នាង​មិន​សប្បាយ​ចិ​ត្ដ និង​ទង្វើរ​របស់​សង្សារ​នាង​ឡើយ ប៉ុន្ដែ​ចិ​ត្ដ​នាង​មិនទាន់​ដាច់​ពី​សង្សារ​នាង​។ មកទល់ពេលនេះ​ខ្ញុំ​មិនទាន់​បែក​ពី​គាត់​នៅឡើយ​ទេ ព្រោះ​ខ្ញុំ​ចង់​មើលថា​តើ​គាត់​និង​ប្ដូរ​ចិ​ត្ដ​របស់គាត់​ទេ តែ​យ៉ាងណា​ចិ​ត្ដរបស់​ខ្ញុំ​មាន​៧០​ភាគរយៈ​ទៅហើយ​ដែល​ត្រូវ​បែក​ពី​គាត់ ដូច្នេះហើយ​ទើប​ធ្វើ​ឲ្យ​នាង​មិន​អស់ចិត្ត ប៉ុន្តែ​ការដែល​នាង​ព្យាយាម​ដកខ្លួន​ចេញ​ឲ្យ​ឆ្ងាយ​ពី​គាត់​មួយរយៈ​មកនេះ គឺ​មកពី​ខឹង​គាត់​ប្រចណ្ឌ​ពេក​៕

ពេជ្រ អា​វី​ហ្សា​នៅ​អាល័យ​ស្នេហ៍​ចាស់​ ពេជ្រ អា​វី​ហ្សា​នៅ​អាល័យ​ស្នេហ៍​ចាស់​

ពេជ្រ អា​វី​ហ្សា​នៅ​អាល័យ​ស្នេហ៍​ចាស់​