អ្នក​នាំ​ពាក្យ CPP៖ បាតុកម្ម​ប្រឆាំង​វត្តមាន​លោក សម រង្ស៊ី​ ជាការ​អនុវត្ត​សិទ្ធិ​សេរីភាព​ប្រជាជន

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា នៅថ្ងៃ​ម្សិលមិញ បានបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់របស់អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ ដែល​ថា គណបក្សកាន់​អំណាច ​ជា​អ្នករៀបចំ​ឆាកល្ខោន​ក្នុង​ព្រឹត្តិការណ៍​បាតុកម្ម​ទប់ស្កាត់​ដំណើរ​​របស់លោក សមរង្ស៊ី នៅ​​​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែតុលាម្សិលមិញ​។ ​តាម​លិខិតនោះ លោក​សួស យ៉ារ៉ា អ្នក​នាំពាក្យ​គណបក្ស​កាន់អំណាច បាន​បំភ្លឺថា ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក​សមរង្ស៊ី គឺ​កើតឡើង​ដោយ​ការអនុវត្ត​សិទ្ធិសេរីភាព និង​ប្រជាធិបតេយ្យ​ប្រជាជន ដែលជា​អតីត​សកម្មជន និង​អ្នក​ធ្លាប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិប៉ុណ្ណោះ។