ករណី​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់ និង​របួស​៣៩​នៅ​ស្វាយរៀង ផ្តន្ទាទោស​អ្នកបើកបរ​ដាក់គុក​៥​ឆ្នាំ​

ខេត្តស្វាយរៀង​៖​សាលាដំបូង​ខេត្តស្វាយរៀង​បានប្រកាស​សាលក្រម​ផ្តន្ទាទោស​បុរស​ជាប់ចោទ​ជាតិ​វៀតណាម​ម្នាក់​ដាក់គុក​៥​ឆ្នាំ​និង​បង្គាប់​ឲ្យ​សង​ប្រាក់​ទៅ​ជនរងគ្រោះ ថែមទៀត​ទាក់ទង​និង​ករណី​បើករថយន្ត​ក្រុង​បុក​នឹង រថយន្ត​ដឹក​កម្មករ​បណ្តាល ឲ្យ​កម្មករ​កម្មការិនី រោងចក្រ​ស្លាប់​១៩​នាក់​និង​របួស​២០​នាក់​កាលពី​អំឡុង​ខែ ឧសភា ២០១៥ កន្លងទៅនេះ​។ 

​    ​ជនជាប់ចោទ​រូបនេះ មានឈ្មោះ ឡេ វ៉ាង​ភីង ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជា​ជនជាតិ​វៀតណាម ត្រូវ​ជាប់ចោទ​ពីបទ​« បើកបរ​បណ្តាល​ឲ្យ​ស្លាប់ និង របួស​អ្នកដទៃ ដោយ​ចេតនា​» និង​ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃទី ១៩ ខែ ឧសភា ២០១៥ បន្ទាប់​ជនជាប់ចោទ​រូបនេះ​បាន​បើករថយន្ត​ក្រុង បុក​នឹង​រថយន្ត​ដឹក​កម្មករ មាន​គ្នា​ចំនួន ៣៩ នាក់ បណ្តាល​ឲ្យ មនុស្ស ១៨ នាក់​បាន​ស្លាប់ និង​ជាង ២០ នាក់​ទៀត បាន​រងរបួស​ស្រាល និង ធ្ងន់ នៅតាម​ផ្លូវជាតិ​លេខ ១ ស្ថិត​ក្នុងភូមិ ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​៕ 

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់ និង​របួស​៣៩​នៅ​ស្វាយរៀង ផ្តន្ទាទោស​អ្នកបើកបរ​ដាក់គុក​៥​ឆ្នាំ​