លោក គន់ គីម ជួបសំណេះសំណាល និងឧបត្ថម្ភថវិកា ដល់អតីតយុទ្ធជន ខេត្តកណ្តាល ៨៥០នាក់

កណ្តាល៖ លោក គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា  និងអភិបាល ខេត្តកណ្តាល លោក ម៉ៅ ភិរុណ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ បាន ជួបសំណេះសំណាល សួរសុខទុក្ខជាមួយ បងប្អូនអតីតយុទ្ធជន មកពី៣ស្រុក របស់ខេត្តកណ្តាល គឺស្រុកមុខកំពូល ស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ចំនួនជាង៨រយនាក់ ។

លោក គន់ គីម បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន ជូនចំពោះបងប្អូន កងកម្លាំងអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលកន្លងមក បានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ។

ដើម្បីចូលរួមនៅក្នុងឱកាស នៃពិធីបុណ្យកាន់បិណ្ឌ និង បុណ្យភ្ជំបិណ្ឌ ឆ្នាំនេះ លោក គន់ គីម និងលោក ម៉ៅ ភិរុណ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភ បងប្អូន អតីតយុទ្ធជនចំនួន៨៥០នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន ថវិកា១០ម៉ឺនរៀល។

នៅក្នុងឱកាសនោះ តំណាងឲ្យកងកម្លាំង អតីតយុទ្ធជនមកពីស្រុកទាំង៣ នៅខេត្តកណ្តាល បានធ្វើការចាប់អារម្មណ៍ និងសម្តែងមនោសញ្ចេតនា គោរពស្រឡាញ់ យ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ជួយ ឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជន និង គ្រួសារយុទ្ធជន ទាំងស្មារតី សម្ភារៈ និង ថវិកា ធ្វើឲ្យបងប្អូនមាន ភាពកក់ក្តៅក្នុងការ កសាងជីវភាពគ្រួសារ៕