តំណាងរាស្រ្ត ខេត្តតាកែវម្នាក់ ត្រូវប្រជាពលរដ្ឋ ៤៧គ្រូសារប្ដឹង ពីបទរំលោភយកដី បឹងរបស់រដ្ឋ

តាកែវ ៖ ក្រុមប្រជាពលរដ្ឋប្រមាណ ៤៧គ្រូសារដែលរស់នៅ ក្នុងភូមិចក សង្កាត់ រកាក្នុង ក្រុងដូនកែវ បានកើតទុក មិនសុខចឹត្តនិង បាននាំគ្នាដាក់ពាក្យបណ្ដឹង ប្ដឹងលោកស្រី ងិន សុផុន អ្នកតំណាងរាស្រ្ត មណ្ឌលតាកែវ ថាបាន រំលោភបំពាន យកដីបឹងរបស់រដ្ឋ ធ្វើជាកម្មសិទ្ធរបស់ខ្លួន។

យោងតាមពាក្យបណ្ដឹងមួយច្បាប់ដែល មានប្រជាពលរដ្ឋចំនួន៤៧នាក់ បានផ្ដឹតមេដៃដាក់ចូលទៅកាន់ លោក អភិបាលខេត្តតាកែវ និងសាលាក្រុងដូនកែវ ដែលអង្គភាពហ្វេសញូ ទទួលបាននៅថ្ងៃនេះ ក្រុមប្រជាពលរដ្ឋ បាននាំគ្នា ចោទប្រកាន់លោកស្រី ងិន សុផុន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ ថាបានបំពានព័ទ្ធរបងយកដីបឹង របស់រដ្ឋ ដែលប្រជាពលរដ្ឋធ្លាប់ប្រកប របរកស៊ីធ្វើស្រែចំការជាយូយាណាស់ មកហើយធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ហើយថ្មីៗនេះអ្នកតំណាងរាស្រ្ត រូបនេះបានយកគ្រឿងចក្រ មកជីកនិងឈូសឆាយដីបឹង ជាកង់ៗធ្វើជាស្រះ ហើយបានបិទផ្លូវទឹកដែលហូពីស្ពាន ខាងលិចមន្ទីរអភិវឌ្ឍន៏ជនបទ ខេត្តតាកែវ ពីត្រូងទៅជើងបិទទាំងស្រុង តែម្ដង។

 បើតាមពាក្យបណ្ដឹងខាងលើប្រជាពលរដ្ឋទាំង៤៧គ្រូសារខាងលើ បានស្នើសុំអោយលោកអភិបាលក្រុងដូនកែវ ហើយជាលោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ ជួយពិនិត្យនិងដោះស្រាយអោយពួកខ្លួន ដោយអនុគ្រោះ។
 ពាក់ព័ន្ធ ទៅនិងពាក្យបណ្ដឹងរបស់ ប្រជាពលរដ្ឋនេះ លោក យស់ ណាស៊ី អភិបាលរងខេត្តតាកែវ បានថ្លែងឲ្យ ដឹងថា ខាងសាលាខេត្តទើបតែទទួលបាន ពាក្យបណ្ដឹងនេះកាលពីប្រជុំក្រុមប្រឹក្សាខេត្ត កាលពីសប្ដាហ៏មុន ហើយ អាជ្ញាធខេត្ត និងចាត់ការទៅតាមនិតិវិធីច្បាប់ ដោយយើងនិងធ្វើលិខិត អញ្ជើញលោកស្រី ងិន សុផុន និងអាជ្ញាធរ មូលដ្ឋាន មកសាកសួរពីបញ្ហានេះ ក្នុងពេលឆាប់ៗខាងមុខនេះ។

លោកស្រី ងិន សុផុន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ ដែលត្រូវប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹង មិនអាចសុំការ អត្ថាធិប្បាយ បានទេនៅថ្ងៃនេះ៕

តំណាងរាស្រ្ត ខេត្តតាកែវម្នាក់ ត្រូវប្រជាពលរដ្ឋ ៤៧គ្រូសារប្ដឹង ពីបទរំលោភយកដី បឹងរបស់រដ្ឋ

តំណាងរាស្រ្ត ខេត្តតាកែវម្នាក់ ត្រូវប្រជាពលរដ្ឋ ៤៧គ្រូសារប្ដឹង ពីបទរំលោភយកដី បឹងរបស់រដ្ឋ

តំណាងរាស្រ្ត ខេត្តតាកែវម្នាក់ ត្រូវប្រជាពលរដ្ឋ ៤៧គ្រូសារប្ដឹង ពីបទរំលោភយកដី បឹងរបស់រដ្ឋ