គ​.​ជ​.​ប អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

រាជធានី​ភ្នំពេញ ៖ លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ថ្លែងប្រាប់​កោះសន្តិភាព​ថា ព្រះសង្ឃ​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នឹង​ត្រូវ​អនុញ្ញាត​ចុះ​ឈ្មោះ និង​និមន្ត​បោះ​ឆ្នោត​។ តែ​ចំពោះ​ព្រះសង្ឃ​ដែល​គ្មាន​អត្តសញ្ញាណប័ណ្ណ ក្រសួងមហាផ្ទៃ​ជា​អ្នកមាន​ភារកិច្ច​ផ្តល់​ប្រគេន​លោក​។ នៅ​ថ្ងៃ​ទី​០១ វិច្ឆិកា ខាង​មុខ​នេះ គ​.​ជ​.​ប នឹង​ចាប់ផ្តើម​ចុះ​ឈ្មោះ​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ទាំង​ពលរដ្ឋ និង​ព្រះសង្ឃ​ទាំង​ប្រទេស​តាម​ការ​គ្រោងទុក​។

អ្នកនាំពាក្យ គ​.​ជ​.​ប បាន​បញ្ជាក់​ថា ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ គ​.​ជ​.​ប បាន​ទទួល​អ្នកជំនាញ​ផ្នែក​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពី​ប្រទេស​បារាំង​១​រូប និង​ជប៉ុន​២​រូប មក​ជួយ​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​កុំ​ព្យួ​ទ័​រ​នៅ​ទីស្តីការ​គ​.​ជ​.​ប​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព