លោក អាត់ ធន់ ប្រកាស​ប្រឆាំង​ការកំណត់​ប្រាក់ខែ​កម្មករ​អ​ប្បរមា​ត្រឹម ១៤០ ដុល្លារ

លោក អាត់ ធន់ នៅកណ្តាលប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (CCAWDU) លោក អាត់ ធន់ បានប្រកាស​ជំហរ​ថា រូបលោក​មិនអាច​ទទួលយក​បានឡើយ​នូវ​ការកំណត់​ប្រាក់ខែ​អប្បរមាដ​ល់កម្ម​ករ​តែ ១៤០ ដុល្លារ។  ការប្រកាស​របស់លោក អាត់ ធន់ បាន​ធ្វើឡើង​ក្រោយពី​ការចរចារវាងក្រុមការងារ​ប​ច្ចេស​ទេស​ត្រីភាគី រួមមាន តំណាង​សហជីព​កម្មករ តំណាង​និយោជក និង​តំណាង​រដ្ឋាភិបាល បានសម្រេច​បោះឆ្នោត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ចំនួន១៣៥ដុល្លារ ដល់​កម្មករ​និ​យោ​ជិ​ក​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ស្បែកជើង និង​ប្រាក់​បន្ថែម ៥ ដុល្លារ​របស់​រដ្ឋាភិបាល។

លោក អាត់ ធន់ បាន​ប្រាប់​អ្នកកាសែត​ក្រោយពី​ការសម្រេច​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​ដំឡើង​​ប្រាក់ខែ​កម្មករ​ត្រឹម ១៤០ ដុល្លារ មិនអាច​ឲ្យ​កម្មករ​​រស់​នៅបាន​ដោយ​សមរម្យ​នោះឡើយ។ លោក​ថា សហជីព​របស់លោក​នឹង​នៅតែ​បន្ត​ទាមទារ​ប្រាក់ខែ​អ​ប្បរមា​សម្រាប់​កម្មករ​ចំនួន ១៦០ ដុល្លារ​ដដែល។ 

ស្តាប់​សំឡេង

យ៉ាងណាក៏ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​អះអាងថា  ការសម្រេច​ផ្តល់​ប្រាក់ខែ​អប្បរមាដ​ល់កម្ម​ករ​ចំនួន ១៤០ ដុល្លារ​នេះ នឹងធ្វើ​ឲ្យ​ជីវភាព​របស់​កម្មករ​កាត់ដេរ និង​ដេរ​ស្បែកជើង មាន​ភាពល្អប្រសើរ​ជាង​មុន។ លោក​រដ្ឋមន្ត្រី​អះអាងថា លទ្ធផល​នេះ កើតចេញពី​ការសិក្សា​ស្រាវជ្រាវ​ច្បាស់លាស់​ពី​សំណាក់​ក្រុមបច្ចេកទេស។

ស្តាប់​សំឡេង

សូមបញ្ជាក់ថា ការសម្រេច​ផ្តល់​ឲ្យ​កម្មករ​នៅ​ប្រាក់ខែ​អ​ប្បរមា ១៤០ ដុល្លារ​នេះ នឹង​ផ្តើម​អនុវត្ត​ចាប់ពី​ខែមករា ឆ្នាំ ២០១៦ តទៅ។ បច្ចុប្បន្ននេះ ប្រាក់​ឈ្នូ​លអ​ប្បរមា​របស់​កម្មក​រ​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ដេរ​ស្បែកជើង មាន​ចំនួន ១២៨ ដុល្លារ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?