តើ​ជំងឺ​អ្វីខ្លះ​ដែល​កូន​អាច​ឆ្លង​ពី​ម្តាយ​បាន​?

តើ​ជំងឺ​អ្វីខ្លះ​ដែល​កូន​អាច​ឆ្លង​ពី​ម្តាយ​បាន​?

​មនុស្ស​គ្រប់រូប​សុទ្ធតែ​សង្ឃឹម​ចង់​បាន​កូន​ដែល​មាន​សុខភាព​ល្អ ប៉ុន្តែ​នៅពេល​ដែល​អ្នកមាន​ផ្ទៃពោះ បើ​អ្នក​មាន​ជំងឺ​ផ្សេងៗ នោះ​កូន​ក្នុង​ពោះ​អាច​នឹង​ឆ្លង​តាម​អ្នក​បាន ដូចនេះ​តើ​មាន​ជំងឺ​អ្វីខ្លះ​ដែល​កូន​អាច​នឹង​ឆ្លង​បាន​?​បើ​អ្នក​ស្វែង​យល់​រួច អ្នក​គួរតែ​ពិនិត្យ​សុខភាព​មុនពេល​មាន​ផ្ទៃពោះ បើ​មាន​ជំងឺ​ផ្សេងៗ​អ្នក​ត្រូវ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន ទើប​ធ្វើការ​មាន​ផ្ទៃពោះ ប៉ុន្តែ​បើ​អ្នក​មាន​ដោយ​មិនដឹង​ខ្លួន នោះ​អ្នក​អាច​សាកល្បង​ធ្វើ​តាម​វិធី​ដែល​យើងខ្ញុំ​ប្រាប់​ខាងក្រោម​នេះ​បាន​។​
  1. ​បើ​អ្នក​មាន​ជំងឺមហារីក​សុដន់ នោះ​កូន​ក៏​អាច​ឆ្លង​ពី​អ្នក​បាន​ដែរ ដូចនេះ​ក្រោយពេល​ដែល​កូន​ធំ អ្នក​ត្រូវ​តែ​ឧស្សាហ៍​នាំ​កូន​ទៅ​ពិនិត្យ​សុខភាព​ដើម្បី​អាច​ព្យាបាល​បាន​ទាន់ពេល​។​
  2. ​បើ​អញ្ចាញធ្មេញ​អ្នក​មាន​បញ្ហា នោះ​កូន​អ្នក​អាច​នឹង​មាន​បញ្ហា​ដូចគ្នា ដូចនេះ​ដើម្បី​ចៀសវាង និង​ការពារ​កូន​មិនឲ្យ​មាន​ជំងឺ​នេះ អ្នក​អាច​នាំ​កូន​ទៅ​ពិនិត្យមើល​ធ្មេញ​ឲ្យ​ញឹកញាប់​បាន​។​
  3. ​ជំងឺ​បេះដូង​គឺ​ជា​ជំងឺ​ដែល​ងាយ​ឆ្លង​ពី​ម្តាយ​បំផុត បើ​អ្នក​មាន​ជំងឺ​នេះ នោះ​កូន​នឹង​អាច​មាន​នៅ​ថ្ងៃ​ណា​មួយ ដូចនេះ​ការពិនិត្យ​សុខភាព​គឺ​សំខាន់​ណាស់ អ្នក​ត្រូវ​តែ​នាំ​កូន​ពិនិត្យ​សុខភាព​មួយ​ឆ្នាំ​ចំនួន​ម្តង​។​
  4. ​ជំងឺ​ឈឺក្បាល​មួយ​ចំហៀង​ក៏​ងាយ​កើត​លើ​កូន​ដែរ​បើ​អ្នក​ម្តាយ​តែងតែ​មាន​អា​ការៈឈឺ​ក្បាល​មួយ​ចំហៀង​នេះ​កើតឡើង ប៉ុន្តែ​អ្នក​អាច​ចៀ​សបាន​ដោយ​ត្រូវតែ​មាន​ទម្លាប់​គេង​ឲ្យបាន​ត្រឹមត្រូវ និង​មិន​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្រា និង​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​។​
  5. ​បើ​អ្នក​ម្តាយ​មាន​ជំងឺ​ពុក​ឆ្អឹង នោះ​កូន​អាច​នឹង​មាន​ជំងឺ​នេះ​ដែរ​នៅ​ថ្ងៃ​ណា​មួយ ប៉ុន្តែ​បើ​អ្នក​ផឹក​ទឹកដោះគោ​ច្រើន និង​បរិភោគ​អាហារ​ដែល​មាន​វីតាមីន​D រួម​ជាមួយ​បន្លែ​ត្រូវតែ​បរិភោគ​ឲ្យបាន​ច្រើន ជាងនេះទៅទៀត​ត្រូវតែ​ហាត់ប្រាណ នោះ​ឆ្អឹង​អ្នក​នឹងមាន​សុខភាព​ល្អ​ជាមិនខាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី08  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។