វិធី​ធ្វើ​​សក់​រួញ​​សំពោង ឲ្យ​រាប​​​តាម​ធម្មជាតិ​ មិន​​ចំណាយ​​លុយ​កៀប​សក់

វិធី​ធ្វើ​​សក់​រួញ​​សំពោង ឲ្យ​រាប​​​តាម​ធម្មជាតិ​ មិន​​ចំណាយ​​លុយ​កៀប​សក់

សក់​​ស្ងួត ​​សក់​រួញ​ ឬ​សំពោង ជា​​​បញ្ហា​មួយ​ដែល​មនុស្ស​ស្រី​មួយ​ចំនួន​បាន​ជួប​ប្រទះ​។ ក្រៅ​ពី​​ទៅ​កៀប​សក់​នៅ​ហាង អ្នក​ក៏​អាច​សាក​វិធី​ងាយៗ​​មួយ​ចំនួន​ដោយ​ខ្លួន​ឯង ​ដែល​ធ្វើ​ឲ្យ​សក់​ត្រង់​តាម​ធម្មជាតិ​។

 

វិធី​ធ្វើ​​សក់​រួញ​​សំពោង ឲ្យ​រាប​​​តាម​ធម្មជាតិ​ មិន​​ចំណាយ​​លុយ​កៀប​សក់

១. ស៊ុត

 

ស៊ុត​ផ្ដល់​នូវ​​សារធាតុ​បំប៉ន​សក់​ដែល​ធ្វើ​ឲ្យ​​សក់​ភ្លឺ​រលោង។ យក​​ស៊ុត​លាយ​​​ទឹក​បន្តិច​​វាយ​កូរ​ឲ្យ​សព្វ​រួច​យក​មក​ម៉ាស្សា​លើ​​សក់​ក្បាល​ថ្នម​ៗ។ លាង​​ជម្រះ​នឹង​ទឹក​ឲ្យ​ស្អាត​រួច​​កក់​សក់​នឹង​ក្រែម​បន្ទន់​សក់​ ប៉ុន្តែ​ចៀស​​វាង​ការ​កក់​សាប៊ូ​ទើប​ទទួល​បាន​ប្រសិទ្ធភាព។

 

 វិធី​ធ្វើ​​សក់​រួញ​​សំពោង ឲ្យ​រាប​​​តាម​ធម្មជាតិ​ មិន​​ចំណាយ​​លុយ​កៀប​សក់

២. ទឹក​ខ្មេះ​ (ផ្សំ​ពី​ផ្លែ​ប៉ោម)

 

ទឹក​ខ្មេះ​ជា​ផលិត​ផល​ធម្មជាតិ​ពិសេស​មួយ​ដែល​​ជួយ​ធ្វើ​ឲ្យ​សក់​ត្រង់​តាម​ធម្មជាតិ។ វា​មាន​សារធាតុ​ប្រឆាំង​នឹង​អង្គែ​​លើ​​ស្បែក​ក្បាល​​​ជួយ​​ឲ្យ​សក់​ភ្លឺ​រលោង។ លាយ​ទឹក​ខ្មេះ​ (ផ្សំ​ពី​ផ្លែ​ប៉ោម​) ​​​មួយ​ស្លាប​ព្រា​បាយ​ជា​នឹង​ទឹក​លាប​លើ​សក់​រយៈ​ពេល​៥​នាទី​រួច​លាង​ជម្រះ​នឹង​ទឹក​ចោល​​នឹង​ឃើញ​ពី​ប្រសិទ្ធភាព។
 

វិធី​ធ្វើ​​សក់​រួញ​​សំពោង ឲ្យ​រាប​​​តាម​ធម្មជាតិ​ មិន​​ចំណាយ​​លុយ​កៀប​សក់

 
​​​៣. ចេក

 

ចេក​​ជា​ក្រែម​បន្ទន់​សក់​​ល្អ​ពី​ធម្មជាតិ។ វា​ជួយ​កម្ចាត់​សក់​ស្ងួត​និង​សក់​រួញ​​បាន។ លាយ​ចេក​មួយ​ផ្លែ​ជា​មួយ​ទឹក​ឃ្មុំ​ និង​ប្រេង​អូលីវ​ឲ្យ​ក្លាយ​ជា​ល្បាយ​ម៉ត់​​។ យក​ល្បាយ​នោះ​មក​លាប​សក់​រួច​ទុក​រយៈ​ពេល​២០​នាទី​ដើម្បី​ឃើញ​នូវ​លទ្ធផល​សក់​ត្រង់។

 

វិធី​ធ្វើ​​សក់​រួញ​​សំពោង ឲ្យ​រាប​​​តាម​ធម្មជាតិ​ មិន​​ចំណាយ​​លុយ​កៀប​សក់
 

 
​៤. ប្រេង​ដូង​ឬ​ប្រេង​ផ្លែ​អាវូកាដូ

 

សារធាតុ​នៃ​ប្រេង​ធម្មជាតិ​ទាំង​នេះ​ជួយ​កម្ចាត់​បញ្ហា​សក់​រួញ​​ និង​ធ្វើ​ឲ្យ​សក់​ភ្លឺ​រលោង។ ​អាច​យក​​​ប្រេង​ដូង​បន្តិច​មក​ម៉ាស្សា​លើ​សក់ ​និង​ស្បែក​ក្បាល​រយៈ​ពេល​២០​ទៅ​៤០​នាទី​មុន​ពេល​កក់​សក់​នឹង​សាប៊ូ​កក់​សក់​និង​ក្រែម​បន្ទន់​សក់។ វិធី​​មួយ​ទៀត​គឺ​​ លាយ​ប្រេង​ដូង​បន្តិច​ជា​មួយ​នឹង​សាប៊ូ​កក់​សក់​តែ​ម្ដង​ដែល​បង្កើន​ជា​សំណើម​ដល់​សក់។ ម៉ាស្សា​ថ្នម​ៗ​លើ​សក់​រួច​ទុក​ចោល​បន្តិច​និង​លាង​ជម្រះ​នឹង​ទឹក​ស្អាត។​​​​​​

 

វិធី​ធ្វើ​​សក់​រួញ​​សំពោង ឲ្យ​រាប​​​តាម​ធម្មជាតិ​ មិន​​ចំណាយ​​លុយ​កៀប​សក់
 

វិធី​ធ្វើ​​សក់​រួញ​​សំពោង ឲ្យ​រាប​​​តាម​ធម្មជាតិ​ មិន​​ចំណាយ​​លុយ​កៀប​សក់
 

ចំណាំ​៖ ចៀស​វាង​​កក់​សាប៊ូ​​​​កក់​សក់​រៀង​រាល់​ថ្ងៃ ព្រោះ​ថា​សាប៊ូ​កក់​សក់​​​ញឹកញាប់​ពេក​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​សក់​ខូច​​ទៅ​ជា​ស្ងួត​និង​រួញ។ គប្បី​ជ្រើស​រើស​សាប៊ូ​កក់​សក់​ណា​ដែល​​មាន​សារធាតុ​ស្រាលៗ​៕

 

ចុចអាន៖ វិធី​ធម្មជាតិបណ្ដុះ​សក់​ឱ្យ​ក្រាស់​ជាង​មុន

ចុចអាន៖ ៥​ចំណុច​​​​គួរ​ដឹង ​មុន​ពេល​​ហាយឡាយ​សក់

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ inminutes​