JCI ចតុ​មុខ រៀប​ចំ​សន្និ​បាត​ប្រចាំ​ឆ្នាំ​២០១៥ និង​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ភិបាល​ថ្មី

JCI ចតុ​មុខ រៀប​ចំ​សន្និ​បាត​ប្រចាំ​ឆ្នាំ​២០១៥ និង​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ភិបាល​ថ្មី

កាលពី​ថ្ងៃ​ទី៤ ខែ​តុលា ឆ្នាំ២០១៥ កន្លងទៅ សភា​យុវ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ (JCI) កម្ពុជា សាខា​ចតុ​មុខ បានរៀបចំ «សន្និបាត​ប្រចាំ​ឆ្នាំ២០១៥ និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមា​ជិក​ក្រុម​ប្រឹក្សា​ភិបាល ២០១៦» ។
ព្រឹត្តិការណ៍​នេះ​ត្រូវបាន​រៀប​ចំ​ឡើង ដើម្បី​បូក​សរុប​ការងារ​ពេញ​១ឆ្នាំ ២០១៥ របស់​ JCI ចតុមុខ រួម​មាន​សមិទ្ធផល​ដែល​សម្រេច​បាន និង​​បង្ហាញ​ពី​ចំណូល​ចំណាយ​របស់​គម្រោង​នីមួយៗ រួម​ទាំង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមា​ជិក​ក្រុម​ប្រឹក្សា​ភិបាល​ថ្មី​សម្រាប់​ឆ្នាំ​២០១៦ ដោយ​មាន​បង្ហាញ​ពី​បេក្ខជន​គ្រប់​រូប​ផង។

JCI ចតុ​មុខ រៀប​ចំ​សន្និ​បាត​ប្រចាំ​ឆ្នាំ​២០១៥ និង​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ភិបាល​ថ្មី

នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​រៀប​ចំ​ឡើង​នៅ​​សណ្ឋាគារ ហ្រ្គីន​ ផាលេស (Green Palace Hotel) ​ ចាប់​ពី​ម៉ោង​២រសៀល ដល់​ម៉ោង​៥​ល្ងាច ដែលមាន​ភ្ញៀវ​ចូល​រួម​ចំនួន​ប្រមាណ​១០០នាក់ មក​ពី​ស្ថាន​ទូត​ ក្រសួង សមា​ជិក ដៃគូ​ JCI ជាតិ​និង​អន្តរ​ជាតិ ។

ចាប់​តាំង​ពី​ឆ្នាំ២០១៥​មក JCI ចតុ​មុខ​បាន​សម្រេច​គម្រោង​ជា​ច្រើន​រួម​មាន៖

-ការ​ប្រជុំ​សមាជិក​ប្រចាំ​ឆ្នាំ

-វគ្គ​តម្រង់​ទិស​សមា​ជិក

-វេទិកា​ប្រកួត​ការ​តស៊ូ​មតិ​និង​វោ​ហាស័ព្ទ​សាធារណៈ

-វគ្គ​បណ្តុះ​បណ្តាល​សង្រ្គោះ​បន្ទាន់

-ស្នាម​ញញឹម​កុមារ​កម្ពុជា

-បង្គន់​អនា​ម័យ​ដើម្បី​សុខ​ភាព​កាន់​តែ​ប្រសើរ

-តោះ​យើង​នាំ​គ្នា​អាន!

-វេទិកា​ពិភាក្សា ពី​ភាព​ជា​អ្នក​ដឹក​នាំ

-រាត្រី​វិរជន ជា​ដើម។

JCI ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋា​ភិបាលនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ចាប់​តាំង​ពីឆ្នាំ​២០១០​មក ។ JCI ​ជា​សហគមន៍​ថ្នាក់​ពិភពលោក ដែល​មាន​សមា​ជិក​ជាង​២០០នាក់ ។ ជា​ការ​ផ្លាស់​ប្តូរ​វិជ្ជមាន យើង​ត្រូវ​ចាត់​សកម្ម​ភាព​រួមគ្នា​ដើម្បី​កែ​លម្អ​ខ្លួន​ឯង និង​អ្វី​ដែល​នៅ​ជុំវិញ​ខ្លូន​យើង។ JCI មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ចំនួន​១២០ ដោយ​មាន​សាខា​ចំនួន៣​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ JCI ភ្នំពេញ, JCI ចតុ​មុខ និង JCI មេគង្គ ដែល​ទើប​បង្កើត​ថ្មី។ ដោយ​ឡែក​ JCI ចតុមុខ​ត្រូវ​បាន​ចាប់​បដិសន្ធិ​តាំង​ពី​ចុង​ឆ្នាំ២០១១ មក​ម្ល៉េះ ដោយ​មាន​សមាជិក​គិត​មក​ដល់​សព្វ​ថ្ងៃ​ប្រមាណ​១០០រូប។

JCI ចតុ​មុខ រៀប​ចំ​សន្និ​បាត​ប្រចាំ​ឆ្នាំ​២០១៥ និង​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ភិបាល​ថ្មី
«សន្និបាត​ប្រចាំ​ឆ្នាំ២០១៥ និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល ២០១៦»  អាចដំណើរ​ការ​ទៅ​បាន គឺ​ដោយ​សារ​តែ​មាន​ការ​រួម​ចំណែក​ពី​ក្រុមហ៊ុន​ឧបត្ថម្ភ​ក្នុង​ស្រុក​ដូច​ជា Smart, Coca-Cola, World Bridge Commerce, Canadia Bank, Sokha Hotel, Sabay និង​ក្រុម​ហ៊ុន​ឧបត្ថម្ភ​កម្ម​វិធីផ្ទាល់​ជា​ច្រើន​ទៀត ។
JCI ចតុ​មុខ នឹង​រៀប​ចំ​ព្រឹត្តិការណ៍ និង​គម្រោង​ដ៏​អស្ចារ្យ​ជា​ច្រើន​ទៀត ដែល​នាំ​មក​នូវ​ឥទ្ធិពល​ជា​ច្រើន​ដល់​សង្គម ជា​ពិសេស​សហគមន៍​របស់​យើង​ដែល​កំពុង​តែ​ខ្វះ​ខាត។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់​ទង​ប្រធាន​គម្រោង លោក​ស្រី លឹម ធារី តាម​រយៈ​លេខ ០៩៣ ៣៣៤ ០០០ ឬ​ក៏​អ៊ី​ម៉ែល [email protected]