ជាង​ស្ទើរភ្លើង​ជួសជុល​រួច​បើក​សាក បណ្តាល​ឲ្យ​ក្រឡាប់​ច្រើន​ត្រឡប់​របួស​២​នាក់​

ពោធិ៍សាត់: ជាង​ស្ទើរភ្លើង​ជួសជុល​រួច​បើក​សាក បើក​លឿន​ពេក បណ្តាល​ឲ្យ​ក្រឡាប់​ច្រើន​ត្រឡប់ធ្លាក់ចូល​ស្នាមភ្លោះ​បណ្ដាល​ឲ្យ​របួស​មនុស្ស ២​នាក់ រងរបួស ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២​និង​៤០​នាទី​រសៀល ថ្ងៃទី​៨ខែតុលា ឆ្នាំ​២០១៥​នៅ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ទួល​ម្កាក់ សង្កាត់​រលាប ក្រុង​.ខេត្តពោធិ៍សាត់ ។​

 ជន​រងរបួស​ជា​ម្ចាស់​រថយន្ដ​មានឈ្មោះ អេ​វ ងី​ម ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​តាង៉ែ​ន​លើ សង្កាត់​.​ក្រុង​.​ខេត្ត​ប៉ៃលិន រងរបួស​ស្រាល ចំណែក​ជាង​ស្ទើរភ្លើង​ជាអ្នកបើកបរ (​សាក​) ឈ្មោះ ប្រាក់ រាជ​សី ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​រ៉ាសង្កាត់​ផ្ទះ​ព្រៃ ក្រុង​.​ខេត្តពោធិ៍សាត់ ។​

​លោក អេ​វ ងី​ម ម្ចាស់​រថយន្ដ​បាន​រៀបរាប់ថា រថយន្ដ​គាត់​ខាងលើ​បាន​ដឹក​បងប្អូនប្រពន្ធ​កូន ជា​លក្ខណៈ​គ្រួសារ​ចំនួន ៧​នាក់ ធ្វើដំណើរ​ចេញពី​ខេត្ត​ប៉ៃលិន ក្នុងគោលបំណង​ទៅ​ស្រុកកំណើត​នៅឯ​ខេត្ដ​តាកែវ ខណៈ​នា​រដូវ​ភ្ជុំបិណ្ឌ ប៉ុន្ដែ​ជាអកុសល់​រថយន្ដ​បាន​ខូច (​ដាច់​កាឡេ​) ខាងក្រោយ​ចំណុចកើតហេតុ​ខាងលើប្រមាណ ១​គីឡូម៉ែត្រ គាត់​ក៏បាន​ទៅរក​ជាង​ដើម្បី​ជួសជុល នៅពេល​ជួសជុលរួច​ជាង​បើកបរ​ខាងលើ​ក៏បាន​បើក​សាក​រថយន្ត​ដោយ​គាត់​ធ្វើដំណើរ​ជាមួយពេលនោះ​គាត់​មាន​អារម្មណ៍​ភ័យ ដោយ​ជាង​ខាងលើនេះ​បើក​លឿន​ហើយ​ជ្រែរក៏​រេ​ចង្កូត​បុក​ដើម​អាកាស្យា​ក្បែរ​ចិញ្ចើមផ្លូវ​ខាងស្ដាំ​ដៃ បណ្ដាល​ឲ្យ​ដាច់​ជា​ពីរ រ​លឺ​ងទាំង​ឬ​ស្ស រួច​ក្រឡាប់​ច្រើន​ត្រឡប់ ទៅ​គង​លើ​លូ​ក្នុង​ស្នាមភ្លោះ ។​

​ម្ចាស់​រថយន្ដ​រូបនេះ​បន្ដទៀតថា សំណាង​ហើយ​ដែល​គាត់​បានដាក់​ប្រពន្ធ កូន បងប្អូនចុះ កុំ​អី​មិនដឹង​យ៉ាងណា​នោះទេ ហើយ​បញ្ហា​នេះ​គាត់​មិនទាន់បាន​ប្ដឹងផ្ដល់នៅឡើយ​ទេ ដោយ​ជាង​រូបនេះ​សន្យា​សង​រថយន្ដ​គាត់ ហើយ​សមត្ថកិច្ច​នគរបាល​ក្រុង ក៏បាន​ធ្វើ​កំណត់ហេតុ​រួចហើយ​ដែរ ៕R​

ជាង​ស្ទើរភ្លើង​ជួសជុល​រួច​បើក​សាក បណ្តាល​ឲ្យ​ក្រឡាប់​ច្រើន​ត្រឡប់​របួស​២​នាក់​