ប្រជាជន ក៏ដូចជា មាតាបិតា​សិស្ស នៃ​សាលាបឋមសិក្សា​វត្ត​បូព៌ ​សុំ​ស្នើ​ឲ្យ​អភិបាល​ខេត្តសៀមរាប មើលផ្លូវ ដែល​ខូច​ជា​អចិន្ត្រៃយ៍​ផង​

​សៀមរាប:

ប្រជាជន ក៏ដូចជា មាតាបិតា​សិស្ស នៃ​សាលាបឋមសិក្សា​វត្ត​បូព៌  ​សុំ​ស្នើ​ឲ្យ​អភិបាល​ខេត្តសៀមរាប មើលផ្លូវ ដែល​ខូច​ជា​អចិន្ត្រៃយ៍​ផង​

ប្រជាជន ក៏ដូចជា​មាតាបិតា នៃ​សាលាបឋមសិក្សា​វត្ត​បូព៌ បានស្នើ​ទៅ​លោក​អភិបាល ខេត្តសៀមរាប ជួយ​មើលផ្លូវ​ទា​ចំ​រ៉ាត់ ដែល​ខូចខាត​ជា​ធ្ងន់ធ្ងរ​និង​អចិន្ត្រៃយ៍​នោះ​ផង ព្រោះថា​ផ្លូវ​នោះ ជាប់​នៅមុខ​សាលាបឋមសិក្សា​វត្ត​បូព៌​នោះ​តែម្តង ស្ថិតនៅ​ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង សៀមរាប ខេត្តសៀមរាប​។​
​    ​
​ប្រជាពលរដ្ឋ​បាន​និយាយថា ផ្លូវ​ទា​ចំ​រ៉ាត់​ត​ភ្ជាប់​ពី​ផ្លូវ​វត្ត​បូព៌ ទៅ​ភ្ជាប់​គ្នា​នឹង​ផ្លូវ​លោកតា​ណឺ​យ មាន​ប្រវែង​ប្រហែល​១​គីឡូម៉ែត្រ ដែល​ផ្លូវ​នេះ​ជា​ផ្លូវ​គំរោង​ជួសជុល​ជា​បន្តបន្ទាប់ ហើយ​រាល់​ឆ្នាំ​របស់ សាលាខេត្ត​សៀមរាប និង​មាន​ក្រុមហ៊ុន​ឯកជន​មួយ​មានឈ្មោះ​ដដែលៗ​ជា​អ្នក​ជួសជុល​កែលម្អ​។​
​    ​
​ប្រជាពលរដ្ឋ​បាន​និយាយថា ផ្លូវ​នេះ​បាន​បំរើ​ឲ្យ​សិស្សានុសិស្ស ក៏ដូចជា​ប្រជាពលរដ្ឋ​ជាច្រើន ពាន់​គ្រួសារ ព្រោះថា​ផ្លូវ​នោះ​វា​មាន​សារៈសំខាន់​មួយ​ជាប់​នឹង​សាលា​វត្ត​បូព៌​តែម្តង ហើយ​ផ្លូវ​នោះដែរ ប្រជាពលរដ្ឋ​បានធ្វើការ​ឆ្លងកាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ប៉ុន្តែ​ដោយសារតែ​ផ្លូវ​នោះ​មិនមាន​គុណ ភាព ធ្វើ​ឲ្យ​មានការ​ខូចខាត​ជា​បន្តបន្ទាប់ មានន័យថា ជួសជុល​ខាងមុខ ខូច​ខាងក្រោយ មិនដឹងថា ក្រុមហ៊ុន​នោះ​ធ្វើ​របៀប​ណា ឬក៏​អាជ្ញាធរខេត្ត​បាន​ចុះ​ពិនិត្យ​ផ្ទាល់​តែម្តង ឬ​យ៉ាងណា​។
​    ​
​ពួកគាត់​បានលើកឡើង​ថា ការជួសជុល​ផ្លូវ​ទា​ចំ​រ៉ាត់​ជាប្រចាំ​ពិតមែន ជា​គំរោង​របស់​សាលា ខេត្តសៀមរាប ប៉ុន្តែ​ការចំណាយ​គឺ​កញ្ចប់​ថវិកា​របស់​រដ្ឋ ហេតុនេះ​ក៏​ធ្វើ​ផ្លូវ​ខាងមុខ ខូច​ខាងក្រោយ វា ធ្វើ​ឲ្យ​ខាតបង់​ថវិការដ្ឋ អស់​មិន​ស្ទើរ​ទេ​។
​    ​
​ចូល​មកដល់​បច្ចុប្បន្ន​នេះ​គឺជា​រដូវវស្សា ផ្លូវ​កាន់តែ​ខូច​ធ្ងន់ធ្ងរ​ទៅៗ ទោះបី​ថ្មី​នេះ​មានការ​ឈូស លុប​ជង្ហុក​ដូច​រណ្តៅ​បរិ​មា​ណូ​ខ្លះៗ​ក៏ដោយ ប៉ុន្តែ​មិនអាច​ធានា​ទេ គ្រាន់តែ​ដក​គ្រឿង​ច្រក​ទៅ វិញ​ផ្លូវ​ខូច​ដដែល ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​រអ៊ូរទាំ ក្នុងការ​ជិះ​ឆ្លងកាត់​ទៅមក​ខ្លាំងណាស់​។ ដោយសារ​ហេតុនេះហើយ ពួកគាត់​ស្នើ​ឲ្យ​អភិបាល​ខេត្តសៀមរាប ជិះ​កាត់​ផ្លូវ​នោះ​ម្តង ហើយ​មើល ស្ថានភាព​ផ្លូវ​ជាក់ស្តែង និង​មាន​វិធានការ​ជួសជុល​ធ្វើយ៉ាងណា​ឲ្យ​គាត់​ដើរ​បាន​ស្រួល​ផង​។
​    ​
​ការ​ចោទសួរ​នេះ យើង​មិនអាច​ធ្វើការ​ទាក់ទង​សុំ​បំភ្លឺ​បាន​ពី​មន្ត្រី​សាលាខេត្ត​សៀមរាប​ទេ​នា ពេលនេះ ប៉ុន្តែ​ខាង​មន្ទីរ​សាធារណ​ការដែល​ស្នើសុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បញ្ជាក់ថា គឺ​កន្លងមក​ពិតជា​មានកា​រ​ជួសជុល​ដោយ​ក្រុមហ៊ុន​ឯកជន និង​គំរោង​របស់​សាលាខេត្ត​សៀមរាប​ពិតប្រាកដ​មែន​៕

ប្រជាជន ក៏ដូចជា មាតាបិតា​សិស្ស នៃ​សាលាបឋមសិក្សា​វត្ត​បូព៌  ​សុំ​ស្នើ​ឲ្យ​អភិបាល​ខេត្តសៀមរាប មើលផ្លូវ ដែល​ខូច​ជា​អចិន្ត្រៃយ៍​ផង​

ប្រជាជន ក៏ដូចជា មាតាបិតា​សិស្ស នៃ​សាលាបឋមសិក្សា​វត្ត​បូព៌  ​សុំ​ស្នើ​ឲ្យ​អភិបាល​ខេត្តសៀមរាប មើលផ្លូវ ដែល​ខូច​ជា​អចិន្ត្រៃយ៍​ផង​