អនុរដ្ឋមន្ត្រី​ការបរទេស និង​រដ្ឋសភា​ជប៉ុន បាន​វាយតម្លៃ​ពី​ការរីកចំរើន​របស់​ក្រុង​សៀមរាប​ ​បន្ទាប់ពី​ពិនិត្យ​គំរោង​របស់​ជប៉ុន​ជាច្រើន​រួចមក​

​សៀមរាប: ការរីកចម្រើន​របស់​ក្រុង​សៀមរាប​អង្គរ គឺជា​ផ្នែក​មួយ​នៃ​មោទនភាព​របស់​រាជ រដ្ឋាភិបាល​ជប៉ុន ព្រោះថា សមិទ្ធផល​ជាច្រើន ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កសាងឡើង​ជាច្រើន ជាពិសេស ជប៉ុន​ក៏​ជា​ផ្នែក​មួយ បាន​កសាង​ហេ​ដ្ឋា​រចនា​នៅក្នុង​ក្រុង​ខេត្តសៀមរាប​ផងដែរ​។​
​    ​
​ការវាយតម្លៃ​យ៉ាង​ដូច្នេះ បានបង្ហាញ​តាមរយៈ​នៃ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់លោក Kazuyuki Nakane អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន និង​ជា​សមាជិកសភា​ប្រទេស​ជប៉ុន មកកាន់​ក្រុង​សៀមរាប នា​ថ្ងៃទី​៤ ខែតុលា​កន្លងទៅនេះ​។

​គួរ​បញ្ជាក់ដែរថា លោក Kazuyuki Nakane អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន និង​ជា​សមាជិកសភា​ជប៉ុន បាន​អញ្ជើញ​មក​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល ៣​ថ្ងៃ គឺ​ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥​។​
​    ​
​ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នង​ក្រុង​សៀមរាប​អង្គរ ដែលមាន​វត្តមាន​លោក​ឧ​ញ៉ា សៀង ណាំ សមាជិកសភា​មណ្ឌល​សៀមរាប បានទទួល​យ៉ាង​រាក់ទាក់ ហើយ​ជា​កិច្ច​ចាប់ផ្តើម លោក Kazuyuki Nakane បាន​អញ្ជើញ​ទៅពិនិត្យ​មើល​សំណង់​អគារ​កសាង​មន្ទី​ពេទ្យ អន្តរជាតិ​មិត្តភាព​កម្ពុជា ជប៉ុន គូ​រ្យ​សេ (Kyosei) ដែល​មានន័យថា មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន​រួមគ្នា​។

​មន្ទី​ពេទ្យ​មួយ​នេះ កំពុងដំណើរការ​សាងសង់​នៅក្នុង​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប  ក្រោម​ការបោះ​ទុនវិនិយោគ​លើ​វិស័យ​សុខាភិបាល​ដោយ​ក្រុមហ៊ុន​ជប៉ុន​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ លោក​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន បាន អញ្ជើញ​ទៅពិនិត្យ​អគារ​មជ្ឈមណ្ឌល​អប់រំ​បច្ចេកទេស មិត្តភាព​កម្ពុជា ជប៉ុន ដែល​ទើបនឹង បញ្ចប់​ការសាងសង់​នៃ​គម្រោង​ទី​១ របស់ខ្លួន ក្នុង​ទំហំ​ទឹកប្រាក់ ៤០ ម៉ឺន​ដុល្លារ​អាមេរិក​។
​    ​
​លោក ហួត សុធី អ្នកសម្របសម្រួល​ការ​ងារ​សាងសង់​មជ្ឈមណ្ឌល​អប់រំ​បច្ចេកទេស​បានបញ្ជាក់​ថា មជ្ឈមណ្ឌល​នេះ​គឺជា​អំណោយ​របស់​អង្គការ​សមាគម​មិន​រក​ចំណេញ​ជប៉ុន Npo Kyosei  ។​លោក​បន្តថា ការសាងសង់​មជ្ឈមណ្ឌល​អប់រំ​បច្ចេកទេស មិត្តភាព​កម្ពុជា ជប៉ុន គូ្យ​សេ នឹងត្រូវ​សាងសង់​គម្រោង​ទី​២​និង​ទី​៣​របស់ខ្លួន បន្តទៀត​ក្នុង​ទឹកប្រាក់​សរុប ១​លាន​ដុល្លារ​អាមេរិក​។​