បុរស​ស្រវឹងខួប​ម្នាក់ បាន​លង់​ទឹកស្រះ​ស្លាប់​

កណ្តាល: បុរស​ប្រមឹក​ខួប​ម្នាក់ ត្រូវបាន​ប្រទះឃើញ​លង់ទឹក​ស្រះ​មុខផ្ទះ​ស្លាប់ បង្ក​ឲ្យ​ភ្ញាក់ផ្អើលកាលពី​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥​នៅ​ភូមិ​ត្រោក ឃុំ​តា​សួស ស្រុក​ស្វាយជ្រំខេត្តកណ្តាល​។​

​ប្រភព​សាក្សី​ពី​កន្លែងកើតហេតុ​ឈ្មោះ ខៀវ កុសល់ ជា​អ្នកជិតខាង​បាន​ឲ្យ​សមត្ថកិច្ចដឹងថា​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ អ៊ីវ រ៉ាស៊ី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​នៅភូមិ​នៅ​កើតហេតុ ខាងលើ​។

​ក្រោយពី​ទ​ទួ​បាន​ព័ត៌មាន សមត្ថកិច្ច​ជំនាញ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ​និង ពិនិត្យ​លើ​សាកសព​ឃើញថា ស្លាប់​ដោយសារ​មូលហេតុ​ស្រវឹងស្រាខួប​ហើយ​ប្រពន្ធ​ស្លាប់ចោល​។ ចំណែក​កូនៗ​ទៅរក​ស៊ី​នៅ​ភ្នំពេញ ហើយសាកសព​ត្រូវបាន ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕N​