ដាំ​ស្ល​ទៅយក​ចង្ហាន់​ទៅ​វត្ត​មិនបាន​ពន្លត់ភ្លើង​ត្រឹមត្រូវ ឆេះ​ផ្ទះ​ខ្ទេច​

ព្រៃវែង:  អគ្គិភ័យ​បាន​ឆាបឆេះ ផ្ទះ​១​ខ្នង​មាន​ទំហំ​ទទឹង​៤x៦​ម៉ែត្រ កំពស់​១,១០​ម៉ែត្រ ធ្វើ​ពី​ឈើ​និងដើម​ឬ​ស្សី ប្រក់ស​ង្ក័​សី ជញ្ជាំង​ស្លឹកត្នោត ខ្ទេច កាលពី​​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥​នៅ​ភូមិ​អង្គ​រស ឃុំ​អង្គ​រស ស្រុក​មេសាង ខេត្តព្រៃវែង​។​

​អធិការ​ស្រុក​មេសាង លោក នៅ ហាច​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ ឃួន អ៊ួន ភេទ​ស្រី អាយុ​៧៩​ឆ្នាំ រស់នៅ​ជាមួយ​កូន​ឈ្មោះ ហិន នួន ភេទ​ស្រី អាយុ​៥៧​ឆ្នាំ​និងចៅ​ម្នាក់ទៀត​ឈ្មោះ រឿង ស៊ី​ណែ​ត ភេទ​ស្រី អាយុ​២៧​ឆ្នាំ នៅ​ភូមិ កើតហេតុ​ខាងលើ​។​

​សម្ភារៈ​ដែល​ខូច​ខា​ច​រួមមានៈ​ខោអាវ​ជាច្រើន អង្ករ​ចំនួន​១០​តៅ ស្រូវ​ចំនួន​៣​បាវទូរទស្សន៍ អាគុយ vcd ។  ចំណែក​មនុស្ស​ពុំមាន​គ្រោះថ្នាក់​ទេ​។ មូលហេតុ​ដែល​នាំឲ្យ​មាន​អគ្គីភ័យ​នោះ​គឺ​បណ្តាលមកពី​ភ្លើង​ដាំបាយ​ធ្វើ​ចង្ហាន់​យកទៅ​វត្ត​នៅពេល​ព្រឹកហើយ​ពន្លត់​មិនបាន​ត្រឹមត្រូវ ៕R​