ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ដីកា​

ត្បូងឃ្មុំ: ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យប្រឆាំង​គ្រឿង​ខេត្ត​និង​ស្រុក​ក្រូចឆ្មារ​បាន​ចុះ​អនុវត្ត​ដីកា ធ្វើការ​ឃាត់ខ្លួនកាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥​នៅ​ភូមិ​ស្វាយ ដំណាក់ ឃុំ​ជំនីក ស្រុក​ក្រូចឆ្មារ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ ឈ្មោះ ស្រ៊ាង បុត្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅភូមិ កើតហេតុ​ខាងលើ​។ ការឃាត់ខ្លួន​នេះ​ដោយយោង​តាម​ដីកា​​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១៣ ចុះ​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៥ របស់លោក ឈិ​ត វិ​នា ចៅក្រមស៊ើបសួរ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​។​

​ដោយ​ចោទ ពីបទ​: រក្សាទុក ជួញដូរ នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។ និង​បានឆែកឆេរ​តូប​លក់​ទូរស័ព្ទដៃ​របស់​មុខសញ្ញា​ខាងលើ ស្ថិតនៅ​ចំណុច​ភូមិ​ព្រែ​កតាហុប ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង ខេត្តក្រចេះ ក្នុងនោះ​ដកហូត​បាន ម្សៅ​ក្រាម​ពណ៌ស​ចំនួន ១៥​កញ្ចប់ (១៤​កញ្ចប់​តូច​, ០១​កញ្ចប់​ធំ​) និង​ជញ្ជឹង​អេ​ឡិច​ត្រូ​និ​ច សំរាប់ថ្លឹង​ថ្នាំញៀន​ចំនួន ១​គ្រឿង ។​

​ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ នាំមកស្នងការដ្ឋាន​ន​គ​របាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​​ចាត់ការ​តាម​នីតិវិធី​៕N​