អូតង់​ត្រៀម​បញ្ជូន​កងទ័ព​ការពារ​តួ​ក​គី

អគ្គលេខាធិការ​អូតង់​បន្ទាប់​ពី​ការ​រំលោភ​ផ្ទួន​ៗ​លើ​ដែនអាកាស​តួ​ក​គី ដោយ​យន្តហោះ​ប្រដេញ​រុ​ស្ស៊ី ដែល​ទម្លាក់​គ្រាប់បែក​នៅ​ស៊ី​រី​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៨ តុលា ថា អូតង់​ត្រៀម​បញ្ជូន​កងទ័ព​មក​តួ​ក​គី ដើម្បី​ការពារ​រដ្ឋ​ជា​សមាជិក​នេះ ប្រឆាំង​ការ​គំរាមកំហែង​លើ​ព្រំ​ដេ​នភា​គ​ខាងត្បូង​របស់​ខ្លួន ។

លោក JENS STOLTENBERG នៅ​មុខ​សារព័ត៌មាន​មុន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អូតង់​នៅ​ក្រុង​ព្រុ​ច​សែ​ល​ដែល​ផ្តោត​ជា​ពិសេស លើ​វិបត្តិ​ស៊ី​រី​ថ្លែង​ថា អូតង់​ត្រៀម​ហើយ​មាន​មធ្យោបាយ​នានា​សម្រាប់​ការពារ​គ្រប់​សម្ព័ន្ធមិត្ត​ក្នុង​នោះ​រួម​ទាំង​តួ​ក​គី​ផង​ប្រឆាំង​រាល់​ការ​គំរាមកំហែង ។ អូតង់​បាន​ឆ្លើយ​តប​រួច​ហើយ ដោយ​បង្កើន​សមត្ថភាព​របស់​ខ្លួន ហើយ​រៀបចំ​ដាក់​ពង្រាយ​ទ័ព​នៅ​ភាគ​ខាងត្បូង ក្នុង​នោះ​រួម​មាននៅ​តួ​ក​គី​ផង ។

អគ្គលេខាធិការ​អូតង់​យល់​ថា ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​រុ​ស្ស៊ី​នៅ​ស៊ី​រី គឺជា​ហេតុផល​នៃ​ការ​ព្រួយបារម្ភ ៕