ព្រឹកស្អែក គណៈរដ្ឋមន្ត្រី​​​ពិភាក្សា​ និង​​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ទូរគមនាគមន៍​​

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ សេចក្តីព្រាងច្បាប់​ស្តី​ពី​ទូរគមនាគមន៍ នឹង​ត្រូវ​គណៈរដ្ឋមន្ត្រី​លើកយក​មក​ពិភាក្សា និង​អនុម័ត​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ តុលា ២០១៥ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​បញ្ជាក់​ទៀត​ថា ក្រៅពី​ការ​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ទូរគមនាគមន៍ សម័យប្រជុំ​គណៈរដ្ឋមន្ត្រី​ដែល​ស្ថិត​ក្រោម​អធិបតី​សម្តេច​តេ​ជោ ហ៊ុន សែន ក៍​នឹង​ធ្វើការ​ពិភាក្សា​និង​អនុម័ត​អនុក្រឹត្យ​ស្តី​ពី​ការ​បោះ​ពុម្ព​សារ​ព្រមាន​សុខភាព និង​ជា​រូបភាព​លើ​កញ្ចប់​ផលិតផល​ថ្នាំជក់ និង សំណើសុំ​ការ​យល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​ស្នើ​សុំ​សច្ចា​ប័ន​ពី​ស្ថាប័ន​នីតិបញ្ញត្តិ (​រដ្ឋសភា​-​ព្រឹ​ទ្ឋ​សភា​) នូវ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​បង្កើត​ធនាគារ​វិនិយោគ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ផង​ដែរ ៕