Cellcard និងក្រុមហ៊ុន InFocus ចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ជាដៃគូចែកចាយ ផលិតផល

ភ្នំពេញ៖ ស្របតាមគោលគំនិត ផ្ដួចផ្ដើម ហាងក្នុងហាង (SIS) សែលកាត បានបន្តចុះហត្ថលេខា ជាដៃគូចែកចាយ ទូរស័ព្ទទំនើប ជាមួយក្រុមហ៊ុនមានមូលដ្ឋាននៅ សហរដ្ឋអាមេរិក ដែលត្រូវបាន ទទួលស្គាល់សម្រាប់ផលិតផល ឧបករណ៍បញ្ចាំង LCD របស់ខ្លួន ហើយបច្ចុប្បន្ន មានការនាំចូលផលិតផលថ្មី ទៅកាន់ទីផ្សារទូរស័ព្ទទំនើប ទៀត នោះគឺក្រុមហ៊ុន InFocus ។

កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុន Cellcard មានសិទ្ធិក្នុងការលក់ ទូរស័ព្ទគ្រប់ម៉ូដែលរបស់ InFocus នៅតាមបណ្តាហាងរបស់ខ្លួន ដោយផ្តើមចេញពី ការិយាល័យកណ្តាលរបស់ខ្លួន ស្ថិតនៅតាម បណ្តោយមហាវិថី ព្រះសីហនុ សម្រាប់ ជាដំណាក់កាលសាកល្បង ដែលនឹងចាប់អនុវត្តនៅ គ្រប់សាខាផ្សេងៗ ទៀតក្នុង ទីតាំង សំខាន់ៗ។

លោក ជា មុនី នាយកប្រតិបត្តិក្រុមហ៊ុន Polaris Mobile និងអ្នកចែកចាយ InFocus Mobile ក្នុងប្រទេស កម្ពុជា មាន ប្រសាសន៍ឲ្យដឹងថា «ពួកយើងរីករាយបំផុតដែលសហការជាមួយក្រុមហ៊ុនទូរស័ព្ទចល័តជាទីទុកចិត្ត និងឈាន មុនគេនៅកម្តុជា។ យើងជឿជាក់ថា តាមរយកិច្ចសហការជាដៃគូនេះ នឹងនាំឲ្យក្រុមហ៊ុនទាំងពីរ InFocus និង Cellcard កែលម្អសេវាកម្មកាន់តែ ប្រសើរ ដើម្បីបំពេញតម្រូវការទំនាក់ទំនង និងតម្រូវការបច្ចេកវិទ្យាថ្មីៗ របស់ អតិថជនខ្មែរ។ យើងមានសង្ឃឹមខ្ពស់ក្នុងការណែនាំ និងដាក់បង្ហាញនូវ ប្រភេទផលិតផលទូរស័ព្ទ បច្ចេកវិទ្យាទំនើប ថ្មីបំផុតរបស់យើងក្នុងទីផ្សារកម្ពុជា ហើយយើងមើលឃើញថាកិច្ច សហការជាដៃគូនេះជាមូលដ្ឋានដើម្បីឲ្យ ឥទ្ធិពល ទីផ្សារ InFocus រីកចម្រើនកាន់ តែធំទូលាយ។ ពួកយើងមានសុទិដ្ឋិនិយមថា ភាពជាដៃគូនេះ ក្លាយផ្ដល់ ផ្លែផ្កា ដែល ផ្ដល់អត្ថប្រយោជន៍ដល់គ្នាទៅវិញទៅមក និងជាចំណងរឹងមាំយូរអង្វែង ហើយ យើងក៏សង្ឃឹមថាកិច្ច សហប្រតិបត្តិការរវាង InFocus និង Cellcard កាន់តែជិតស្និទ្ធ និងឈានឆ្ពោះទៅមុខជាលំដាប់»។

គំនិតផ្ដួចផ្ដើមរបស់សែលកាតក្នុងការបង្កើតកន្លែងលក់ក្នុងហាងតែមួយ សម្រាប់ បំពេញតម្រូវការផ្នែកទំនាក់ទំនង របស់អតិថិជនរបស់ខ្លួន បានបង្ហាញ ឲ្យឃើញតាម រយៈការចុះកិច្ចព្រមព្រៀងលក់និងចែកចាយ ជាមួយ ក្រុមហ៊ុនដូចជា Samsung និង LG ជាដើមកាលពីប៉ុន្មានខែកន្លងទៅថ្មីៗនេះ។ ការចូលរួមបន្ថែមពី InFocus អាចឲ្យសែលកាតអាចបង្កើនលទ្ធភាពផ្គត់ផ្គង់ម៉ាកទូរស័ព្ទទំនើបច្រើនប្រភេទបានកាន់តែច្រើន លក្ខណពិសេសៗ និង តម្លៃសមរម្យដល់អតិថិជនរបស់ខ្លួន។

បើតាមការឲ្យដឹងពីលោក Laszlo Barta នាយកផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុន សែលកាត បានបញ្ជាក់ថា «ពួកយើង ជឿជាក់ក្នុងការលើការផ្តល់ជូនជម្រើសកាន់តែច្រើនដល់អតិថិជនរបស់យើង ហើយតាមរយៈនេះយើងបានផ្ដល់ ជូនទាំងគម្រោងផ្សេងៗ សេវាកម្មបន្ថែមនិងវិធីជំរុញឲ្យផលិតផលទូរស័ព្ទផ្សេងៗ មានលក់នៅហាងរបស់ យើងផងដែរ។ ជម្រើសនេះមិនត្រឹមតែអាចឲ្យអតិថិជនអាចទិញទូរស័ព្ទដ៏ពេញនិយម និងទំនើបថ្មី បំផុតក្នុង ទីផ្សារពីហាងរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ឲ្យពួកគេស្វែងរកបាននូវជម្រើសថ្មីៗ ដែលសមស្រប នឹងតម្រូវការស្រប តាមថវិកាដើម្បីទទួលយកបទពិសោធថ្មីៗ»។

ដោយជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាង ក្រុមហ៊ុន Cellcard និង InFocus កញ្ចប់គម្រោងពិសេស និងតម្លៃពិសេស សម្រាប់ទូរស័ព្ទ ស្មាតហ្វូនគ្រប់ម៉ូដែល នឹងមានលក់ជូនសម្រាប់តែអតិថិជនសែលកាតនៅតាមហាង សែលកាត ដែល មានការបញ្ចុះតម្លៃ កាដូឥតគិតថ្លៃ និងគម្រោងទូរស័ព្ទឥតគិតថ្លៃជាច្រើនផងដែរ។

អតិថិជនដែលបានទៅការិយាល័យកណ្តាលក្រុមហ៊ុនសែលកាត អាចទទួលបាន ការផ្តល់ជូនជាពិសេសនេះចាប់ពី ថ្ងៃទី ៧ខែតុលានេះតទៅ៕

Cellcard និងក្រុមហ៊ុន InFocus ចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ជាដៃគូចែកចាយ ផលិតផល