Philips សហការជាមួយ Cellcard លក់ និងចែកចាយ ទូរស័ព្ទស្មាតហ្វូន

ភ្នំពេញ៖ Philips បានចូលរួមសហការ ជាមួយសែលកាតក្នុងការលក់ ទូរស័ព្ទជាមួយគំនិតចាប់ផ្តើម ហាងក្នុង ហាង។

Philips មានវត្តមានក្នុងសារព័ត៌មាន ពិភពលោកក្នុងពេលថ្មីៗ ជាមួយការចេញលក់ទូរស័ព្ទ Android ថ្មី 2 ម៉ូដែល នៅក្នុងប្រទេសឥណ្ឌា ដើម្បីឆ្លើយតបទៅនឹងអតិថិជនដែលត្រូវការទូរស័ព្ទដែលមានសមត្ថភាពខ្ពស់ (s358) និង មធ្យមដែលមានមុខងារគួរជាទីទុកចិត្ត (s309) ។ ខណៈពេលដែល ម៉ូដែល(s358) មិនទាន់មានលក់នៅក្នុង ប្រទេសកម្ពុជា ម៉ូដែល(s309) ដែលមានប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat-based ជាមួយល្បឿន 1GHz Dual-core ដំណើរការ រួមជាមួយ RAM ទំហំ 512MB មានលក់នៅការិយាល័យកណ្តាល របស់សែលកាត ដែលជា មួយការផ្តល់ជូនពិសេស ។

កិច្ចព្រមព្រៀងរវាង Philips និង ក្រុមហ៊ុន Cellcard នឹងអនុញ្ញាតឱ្យ ការិយាល័យសែលកាត មានលក់នូវទូរស័ព្ទ ទំនើប Philips ភ្ជាប់មកជាមួយការផ្តល់ជូនជាពិសេសហើយមាននៅតែនៅក្នុងការិយាល័យសែលកាតតែប៉ុណ្ណោះ។

លោក ជា មុនី នាយកប្រតិបត្តិក្រុមហ៊ុន Polaris Mobile និងអ្នកចែកចាយ Philips Mobile ក្នុងប្រទេស កម្ពុជា ៖ «ក្រុមហ៊ុន Cellcard និង Philips មានទស្សនវិស័យដូចគ្នាក្នុងការផ្តល់ជូនអតិថិជននូវបច្ចេកវិទ្យាបង្កើតថ្មី ដែល ជះឥទ្ធិពលវិជ្ជមានទៅនឹងជីវិតប្រចាំថ្ងៃរបស់អតិថិជន។ យើងជឿជាក់ថា ភាពជាដៃគូ ដែលមានទស្សនវិស័យ ដូចគ្នាមួយអាចទទួលបានលទ្ធផលជាវិជ្ជមាន។ យើងមានក្ដីរំភើបបំផុត ដោយបានធ្វើការរួមគ្នាជាមួយក្រុមហ៊ុន Cellcard មិនត្រឹមតែធ្វើឱ្យអតិថិជនយើងកាន់តែច្រើនអាចរកជាវ ទូរស័ព្ទរបស់យើងនោះទេ ប៉ុន្តែបានកំណត់ និងណែនាំ ទូរស័ព្ទដែលសក្ដិសមតាមតម្រូវការនៅក្នុងទីផ្សារកម្ពុជា ជាមួយលក្ខណៈមុខងារពិសេសរបស់ទូរស័ព្ទ ទំនើបដែលជាទីទុកចិត្ត កញ្ចប់គម្រោងពិសេស និងសេវាទូរស័ព្ទចល័ត ដែលផ្តល់ជូនក្នុងតម្លៃ សមរម្យសម្រាប់ អតិថិជន។ យើងមានក្ដីសង្ឃឹមជឿជាក់ និងគាំទ្រគោលគំនិតផ្ដួចផ្ដើម SIS (ហាងក្នុងហាង) របស់សែលកាត ហើយរំពឹងថាកិច្ចសហការនេះនឹងរួមចំណែកឆ្ពោះទៅរកភាពជោគជ័យ»។

គំនិតផ្ដួចផ្ដើម SIS របស់សែលកាត ជាផ្នែកមួយនៃការកែលម្អការលក់ក្នុងហាងរបស់ខ្លួន ដែលនឹងធ្វើឲ្យសាខា ក្រុមហ៊ុន សែលកាត ទាំងអស់ក្លាយជាហាងទិញលក់តែមួយ ដែលមានលក់របស់របរដ៍សំបូរបែប ដើម្បីផ្តល់ នូវតម្រូវការទូរគមនាគមន៍របស់អតិថិជន និង ចង់ឱ្យមានមានភាពងាយស្រួលទាំងសងខាង។ ការិយាល័យ កណ្តាលសែលកាត នៅមហាវិថីព្រះសីហនុ នឹងក្លាយជាហាង SIS លើកដំបូងក្នុងការបម្រើនៃគម្រោង នេះ។ ការលក់នេះនឹងបន្តទៅហាងទាំងអស់ នៅក្នុងទីក្រុង សំខាន់ៗក្នុង រយៈពេលប៉ុន្មានខែ ខាងមុខនេះ។

«គម្រោង SIS មានបំណង ឆ្ពោះទៅរក ការផ្តល់ជូននូវ អតិថិជនរបស់យើងដែលជាសេវាកម្មរួម និងការកើនឡើង នូវភាពងាយស្រួល។ គោលបំណងរបស់យើងគឺបម្រើរាល់អតិថិជនក្នុង វិស័យទូរគមនាគមន៍ចល័តដែលត្រូវការ ឬចង់បានដំណោះស្រាយ នៅពេលណាពួកគេឈានជើង ចូលទៅក្នុងហាង ក្រុមហ៊ុន Cellcard ។ ភាពជាដៃគូ របស់យើងជាមួយនឹង ស្មាតហ្វូន របស់ក្រុមហ៊ុន Philips និង ក្រុមហ៊ុនផ្សេងៗទៀតដែលបានរួមចំណែក ដល់គោល បំណងនេះ ហើយយើងក៏បានសរសើរនូវ មតិឆ្លើយតប ជាវិជ្ជមាន និងសហប្រតិបត្តិការពី ដៃគូរបស់យើង សម្រាប់ គម្រោងនេះ ហើយយើងនឹង ខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យគម្រោងនេះ និងដៃគូសហការទាំងអស់ ទទួលបាន ជោគជ័យ»។
លោក Laszlo Bartas, CCO, នៃក្រុមហ៊ុនសែលកាតអតិថិជនដែលបានទៅទីស្នាក់ការកណ្តាល ក្រុមហ៊ុន សែលកាត អាចទទួលបានបម្រើជូនយ៉ាងពិសេសនេះចាប់ពី ថ្ងៃទី៧ ខែតុលា នេះតទៅ៕

Philips សហការជាមួយ Cellcard លក់ និងចែកចាយ ទូរស័ព្ទស្មាតហ្វូន