ក្រសួងការបរទេស នឹងពិនិត្យវិភាគទាន របស់បេក្ខជន ក្នុងការកសាង សហគមន៍អាស៊ាន

ភ្នំពេញ ៖ គណៈកម្មការជ្រើសរើស នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងធ្វើការប្រជុំ ដើម្បី ពិនិត្យការចូលរួមវិភាគទានរបស់បេក្ខជននីមួយៗ ក្នុងការកសាងសហគមន៍អាស៊ាន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៥ ។

ក្នុងកិច្ចប្រជុំនោះ ក៏ធ្វើកម្មវិធីសហគមន៍របស់ខ្លួន នាពេលអនាគត ដើម្បីធ្វើការ វាយតម្លៃជ្រើសរើសជ័យលាភី ០១ រូប សម្រាប់ទទួលរង្វាន់ក្នុងកម្មវិធីនេះ ។

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ និងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ បានជ្រើសរើសពលរដ្ឋកម្ពុជាមួយរូប ដើម្បីទទួលរង្វាន់ ជាទឹកប្រាក់ចំនួន ១០.០០០ ដុល្លារអាមេរិក (មួយម៉ឺនដុល្លារ) ក្នុងកម្មវិធី «រង្វាន់ប្រជាជនអាស៊ាន» (ASEAN Peoples‘ Awards) នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅខែវិច្ឆិកា ឆ្នាំ២០១៥ បច្ចុប្បន្ន ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ទទួល បានបេក្ខភាពចូលរួម ចំនួន ១៤ រូប ៕