[ព័ត៌មានក្តៅ] និសិត្សអីុតាលី Luca Todesco បញ្ចេញ កូដដើម សំរាប់ ហែកគុក iOS 8.4.1

[ព័ត៌មានក្តៅ] និសិត្សអីុតាលី Luca Todesco បញ្ចេញ កូដដើម សំរាប់ ហែកគុក iOS 8.4.1
និសិត្សសញ្ជាតិ អីុតាលីម្នាក់ ឈ្មោះ Luca Todesco កាលពីពេលថ្មីៗនេះ បានធ្វើអោយ សហគមន៍ហែកគុក មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដោយសុខៗ គាត់បានបង្ហោះ កូដដើម (Source Code) ដែលអាចអោយគេប្រើ សំរាប់ ហែកគុក ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8.4.1 ជាសាធារណៈ នៅលើអនឡាញ។ កូដដើមនេះ មានឈ្មោះថា Yalu ហើយអាច រកដោនឡូដបានពី ប្រភព GitHub ប៉ុន្តែ វា សំរាប់តែ អ្នកអភិវឌ្ឍកម្មវិធីប៉ុណ្ណោះ… មិនសាកសមទេ សំរាប់អ្នកប្រើប្រាស់ទូទៅ។ កូដនេះ អាចអោយគេ ធ្វើការហែកគុក ឧបករណ៍ ព្រមទាំងដំំឡើងមុខងារ OpenSSH ដើម្បីបើកប្រើ Command ទាក់ទងនឹង ម៉ាសីុនបាន។

Todesco បានណែនាំ មិនអោយដំឡើង Cydia នៅលើវានោះទេ ព្រោះមិនទាន់បានតេស្តសាកល្បង ហើយថា គាត់ មានគំរោងនឹង បញ្ចេញ Yalu ជាសាធារណៈ ឆាប់ៗនេះ ហើយគាត់ ត្រូវការឧបករណ៍ (iPhone/iPad) ច្រើនប្រភេទ ដើម្បីតេស្តវា។អ្នកដែលនៅប្រើ iOS 8.4.1 នៅឡើយ ហើយចង់ប្រើ Jailbreak សូមធ្វើការជៀសវាង អាប់ដេតទៅ ប្រព័ន្ធ iOS 9 ហើយរង់ចាំដំណឹងល្អពី Todesco៕
ប្រភព: Twitter» ទំនាក់ទំនងពាណិជ្ជកម្ម: marketing@ioskhmer.com »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)