ការប្រើប្រាស់​ឆ្នាំង​សាក​ទូរស័ព្ទ​ក្លែងក្លាយ អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ពេល​កំពុង​សាក​ថ្ម​

​ការស៊ើបអង្កេត​មួយ​ទៅលើ​ករណី​បុរស​ម្នាក់​ស្លាប់​ក្នុង​ដំណេក ខណៈ​បុរស​រូបនោះ​សាក​ថ្ម​ទូរស័ព្ទ អាយ​ហ្វូ​ន​ហ្វ័​រ បាន​រកឃើញថា ដោយសារ​ឆ្នាំង​សាក​ទូរ​សព្ទ​ដែល​គាត់​ប្រើ​ជា​របស់​ក្លែងក្លាយ និង​ឆ្លង​ចរន្ត​ភ្លើង នេះ​បើ​យោងតាម​របាយការណ៍រ​បស់​គណកម្មការ​ជាតិ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទូរគមនាគមន៍​។​