ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់​នឹង​ចាក​ចេញពី​កម្ពុជា នៅ​សប្តាហ៍​ក្រោយ

ភ្នំពេញ៖ ជនភៀសខ្លួន​សញ្ជាតិ​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់​របស់​អូស្ត្រាលី​នៅ​កោះ​ណូ​រូ (Nauru) នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ដែលជា​ប្រទេស​កំណើត​របស់គេ​វិញ នៅ​ព្រឹក​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។ អ្នក​នាំ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​បែបនេះ បន្ទាប់ពី​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ព្រម​ទទួល​សំណើរ​ជនភៀសខ្លួន កន្លងទៅថ្មីៗនេះ។

ក្រោយពី​ចាកចេញ​ពី​កោះ​ណូ​រូ (Nauru) មក​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​អស់​ជាង ៥ខែ បុរស​ជនភៀសខ្លួន​ស​ញ្ជា​តិ​រ៉ូ​ហ៊ីង​យ៉ា (Rohingya) ម្នាក់ បានសម្រេច​ចិត្ត​ស្នើសុំ​រដ្ឋាភិបាល កម្ពុជា និង​មី​យ៉ាន់​ម៉ា វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ក្រោម​ហេតុផល នឹក​ស្រុក កំណើត​របស់គេ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​នៅ​រសៀល​នេះ​ថា បុរស​ជនភៀសខ្លួន ម្នាក់​នោះ នឹង​ចាក​ចេញពី​កម្ពុជា ទៅ​មី​យ៉ាន​ម៉ា​វិញ​នៅ​ដើម​សប្តាហ៍​ក្រោយ បន្ទាប់ពី​រដ្ឋាភិបាល មី​យ៉ាន់​ម៉ា បាន​បំពេញបែបបទ​ឆ្លងដែន​មក​ឲ្យ​កម្ពុជា តាមរយៈ​ស្ថានទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​កម្ពុជា។ «យើង​នឹង​បញ្ជូន​គេ​ចេញទៅ​មី​យ៉ាន់​ម៉ា​នៅ​ព្រឹក​ថ្ងៃទី១១ ខែតុលា​នេះ»។ លោក ខៀវ សុភ័គ បញ្ជាក់។

គួររម្លឹកថា កាលពីដើម​ខែមិថុនា ឆ្នាំ២០១៥នេះ ជនភៀសខ្លួន​ដំបូង​ទទួលយក​ការតាំង​លំនៅ​ថ្មី​ពី​កោះ​ប៉ាស៊ីហ្វិក​ណូ​រូ​បាន មកដល់​ភ្នំពេញ  ក្រោម​កិច្ចព្រមព្រៀង​បញ្ជូន និង​ទទួលយក​ជនភៀសខ្លួន​ពី​កោះ​ណូ​រូ (Nauru) មក​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​រវាង​រដ្ឋាភិបាល​អូស្ត្រាលី-កម្ពុជា ដែល​ត្រូវបាន​ចុះហត្ថលេខា កាលពី​ខែកញ្ញា ឆ្នាំ២០១។ ជនភៀសខ្លួន​ទាំងនោះ រួមមាន ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ម្នាក់ និង​ជនជាតិ​អ៊ីរ៉ង់ ៣នាក់ (ស្រី១នាក់)។ រដ្ឋាភិបាល​កម្ពុជា​បានផ្តល់​ទីលំនៅ​ដល់ ពួកគេ​រស់នៅក្នុង​ខណ្ឌ​ច្បារអំពៅ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?