ចាប់ពីថ្ងៃស្អែក​ដល់ថ្ងៃទី១៥តុលា​ ក្រុមហ៊ុនប្រេងក្នុងស្រុក៥​ យល់ព្រមបញ្ចុះ​តម្លៃ១០០រៀលទៀត

រាជធានីភ្នំពេញ ៖​ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​ លោក ស៊ុន ចាន់ថុល ​បានថ្លែងនៅក្រោយបិទ​បញ្ចប់កិច្ចប្រជុំអន្តរក្រសួង​ជាមួយក្រុមហ៊ុន​ប្រេងឥន្ឋនៈ​ទំាងអស់​នៅក្នុងប្រទេស​កម្ពុជានាព្រឹកថ្ងៃទី០៨​ តុលានេះថា ​ក្រុមហ៊ុនប្រេងឥន្ឋនៈក្នុង​ស្រុកចំនួន៥បានយល់​ព្រមបញ្ចុះតម្លៃ១០០រៀលទៀត​ចាប់ពីថ្ងៃទី០៩តុលា​ស្អែករហូតដល់ថ្ងៃទី១៥តុលា​ ចំណែក​ក្រុមហ៊ុន​ប្រេងក្រៅស្រុកចំនួន៣គឺ​ កាល់តិច ​តូតាល់និងភីធីធី ​នឹងឆ្លើយតបនៅ​រសៀលថ្ងៃព្រហស្បតិ៍ដដែលនេះ ។

ទាក់ទងទៅនឹងរូបមន្ត​ក្នុងការកំណត់តម្លៃ​ប្រេងជាទូទៅនោះ ​លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​បានបញ្ជាក់ថា ​បញ្ហានេះនឹង​បន្តជជែកគ្នា​នៅក្រោយបុណ្យភ្ជុំបិណ្ឌ ៕