១ក្រុម​​ប្រើប្រាស់​​គ្រឿងញៀន ១​ក្រុម​​​អុក​ឡុក​ក្នុង​វត្ត ​ប៉ូលិសចាប់វាយខ្នោះទាំង​អស់​

​ខេត្ត​ឧត្តរមានជ័យ ៖ ប៉ូ​លិ​ស​​ស្រុក​អន្លង់​​វែង ​បាន​​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង៤​នាក់​វាយតប់​គ្នា​នៅ​កន្លែង​រាំ​ធុងបាស​​​ក្នុង​វត្ត ​​​​និង​ក្រុម​ក្មេង​៤​នាក់​ផ្សេង​ទៀត​ប្រើប្រាស់​គ្រឿង​ញៀន​ ​​កាលពី​វេលា​ម៉ោង១០​យប់​ថ្ងៃ​ទី​៧ ​តុលា ​២០១៥ ​​នៅ​តាម​​វត្ត​ និង​​​តាមដងផ្លូវ​សាធារណៈ ​​ស្ថិត​នៅ​ក្នុងស្រុក​អន្លង់​​វែង ​។​

លោក​វរសេនីយ៍ត្រី​ ស៊ូ នូវ​ អធិការ​​​ស្តីទី ​​​បាន​ឲ្យដឹង​ថា នា​រដូវ​បុណ្យកាន់បិណ្ឌ និ​ង​​ភ្ជុំបិណ្ឌ​​​នេះ​ ​កម្លាំង​នគរ​បាល​បាន​ដាក់​ពង្រាយតាម​គោលដៅ​​ដើម្បី​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ ​​​​ហើយ​នៅ​ពេល​យប់​​ក៏​មាន​ចាក់​ធុងបាស់​​រាំ​កម្សាន្ត​លេង​នៅ​តាម​​វត្ត​​អារាម​​​ផង​ដែរ បន្ទាប់​មក​កម្លាំង​​​មួយ​ចំនួន​បាន​បើករថយន្ត​​ល្បាត​នៅ​តាម​ដងផ្លូវ​សាធារ​ណៈ ​ស្រាប់​​តែ​​​ជួប​ប្រទះ​ក្រុម​ក្មេង​មួយ​ក្រុម​មាន​​គ្នា​៤​នាក់​ កំពុង​​សេព​គ្រឿង​ញៀន ​នៅ​ចំណុច​ផ្លូវ​យុទ្ធសាស្ត្រ​ក្បែ​រជើងភ្នំ​ដងរែក​ ក្នុងភូមិ​ជើងភ្នំ​ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​ និង​ដកហូត​បាន​ថ្នាំ​ញៀន​៣​គ្រាប់ ​​ម៉ូតូ​៣​គ្រឿង ​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៧ ​តុលា​ ២០១៥​ ។

លោក​បាន​បន្ត​ថា ដោយឡែក​​ ​ក្រុម​ក្មេង​ទំនើង​ចំនួន​២​ក្រុម​​បាន​​ឈ្លោះ និង​​វាយតប់​​គ្នា​នៅ​​​កន្លែង​ចាក់​ធុងបាស​រាំ​​​នៅ​​វត្ត​ ​ត្រូវ​បាន​ប៉ូ​លិ​​ស​ចុះ​​អន្តរាគមន៍និង​​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់​ នាំ​យក​មក​អធិការ​​ដ្ឋាន​នគរ​ងាល​ស្រុក ដើម្បី​​​​ធ្វើ​ការ​អប់រំណែនាំ រួច​ក៏​ឲ្យ​​វិល​ត្រឡប់​​ទៅ​លំនៅ​ឋាន​វិញ​ ៕